(កំពង់ចាម)៖ ម្ចាស់អាជីវកម្ម ឡសត្តឃាត ឬហៅថា”កុងស៊ីកាប់ជ្រូក.កាប់គោ”អះអាងថា លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម.!។
ពិតជាបាន កំណត់យកលុយពីពួកខ្លួនក្នុងម្នាក់ៗចំនួន២.០០០ដុល្លារ រយៈពេល១ឆ្នាំម្ដង ប្រាកដមែន..!។
ជាថ្នូរនឹងការ អនុញ្ញាតឱ្យពួកគាត់ដែលជាម្ចាស់ឡសត្តឃាតនានា នៅតាមបណ្ដាក្រុង-ស្រុក ទូទាំងខេត្តកំពង់ចាម ធ្វើអាជីវកម្ម កាប់គោ និងកាប់ជ្រូក លក់ប្រចាំថ្ងៃ….!។
-ករណីនេះលោក នង ម៉េងហ៊ាង ទទួលស្គាល់ថា ប្រាក់ទាំងនោះជាទឹកចិត្ត និងមនោសញ្ចេតនា ដែលអាជីវករ ឱ្យមកខ្លួនប៉ុណ្ណោះ ដោយរូបលោក ពុំបានទារឬបង្ខិតបង្ខំនោះឡើយ..!។
-ទោះជាមានការបកស្រាយបំភ្លឺបែបនេះក្ដី…..!
ប៉ុន្តែម្ចាស់ឡសត្តឃាត ឯនេះវិញ បានបញ្ជាក់ប្រាប់«ដើមរាំង»ថា ប្រាក់ដែលពួកខ្លួនបង់ឱ្យលោក នង ម៉េងហ៊ាង ក្នុង១ឆ្នាំៗចំនួន២.០០០ដុល្លារនោះ ពុំមែនជាការស្ម័គ្រចិត្ត ឬមនោសញ្ចេតនាអ្វីទេ គឺជាការដាក់ផែនការ កំណត់យកតែម្ដង..!។
ម្ចាស់ឡសត្តឃាត បន្តទៀតថា ការកំណត់យកលុយចំនួន២.០០០ដុល្លារ ក្នុង១ឆ្នាំពីសំណាក់លោក នង ម៉េងហ៊ាង មកលើពួកគាត់។
គឺបានកើតមានជាយូរឆ្នាំមកហើយ គ្រាន់តែកន្លងមក តាមបណ្ដាក្រុង-ស្រុក គ្មានអ្នកតវ៉ា ឬប្ដឹងផ្ដល់ ចេះតែនាំគ្នា ទ្រាំបង់លុយដោយស្ងាត់ៗទៅ។
លុះថ្មីៗស្រាប់តែលោក នង ម៉េងហ៊ាង លក់ពាក្យសម្រាប់ធ្វើអាជីវកម្ម ក្នុងតម្លៃខ្ពស់ខុសប្រក្រតី និងច្រើនលើសផែនការ។
ពោលគឺ លក់ពាក្យទាំងដែរ ផុតឱសានវាទបិទបញ្ចប់ រហូតកើតជាទំនាស់ផលប្រយោជន៍..!។
ឈានដល់ រំលើក បើកកកាយរឿងអាស្រូវពុករលួយ របស់លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម តែម្ដងទៅ…!។
ជាក់ស្ដែង តាមបណ្ដាស្រុក-ក្រុងនីមួយៗ នៃខេត្តកំពង់ចាម គឺមានឡសត្តឃាតចំនួន១ ហើយរាល់ម្ចាស់ឡសត្តឃាតទាំងនោះ ត្រូវបង់លុយឱ្យលោក នង ម៉េងហ៊ាង ក្នុង១ឆ្នាំចំនួន២.០០០ដុល្លារជាកំហិត!។
ប្រភពដដែលបញ្ជាក់ទៀតថា មិនត្រឹមតែ”ឡសត្តឃាត”ប៉ុណ្ណោះទេដែលបង់លុយច្រើន។
ក្នុងនោះសូម្បី អាជីវករ អ្នកលក់សាច់ជ្រូក.សាច់គោ.តាមផ្សារ ក៏ត្រូវបង់លុយឱ្យពេទ្យសត្វខេត្ត អស់ម្នាក់ៗ ចាប់ពីជាង១លានរៀល ទៅជាង២លានរៀលក្នុង១ឆ្នាំផងដែរ ជាថ្នូរនឹងការបន្តច្បាប់អាជីវកម្ម។-ជាការឆ្លើយតបនៅថ្ងៃទី០៥.០២.២០២៤ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានថ្លែងប្រាប់«ដើមរាំង»ថា ប្រាក់ដែល ម្ចាស់ឡសត្តឃាត ឱ្យមកលោក ជាទឹកចិត្ត និងមនោសញ្ចេតនា ប៉ុណ្ណោះ ដោយរូបលោក ពុំបានទាមទារឬបង្ខិតបង្ខំឡើយ..!។
លោកបន្តថា ម្ចាស់ឡសត្តឃាត នៅស្រុកខ្លះ គេជូនប្រាក់ដល់លោកប្រាកដមែន រីឯស្រុកខ្លះទៀត មិនឱ្យទេ…!។
ពោលគឺ ពុំមែនម្ចាស់ឡសត្តឃាត ទាំងអស់នៅខេត្តកំពង់ចាម សុទ្ធតែឱ្យប្រាក់មកលោកឯណា..!។
បើតាមលោក នង ម៉េងហ៊ាង ម្ចាស់ឡសត្តឃាត នៅក្រុងកំពង់ចាម.ស្រុកស្ទឹងត្រង់.និងស្រុកចំការលើ គឺពុំបានឱ្យប្រាក់មកលោកឡើយ។
ជាមួយគ្នានោះលោក នង ម៉េងហ៊ាង ក៏បានផ្ដាំផ្ញើទៅកាន់ ម្ចាស់ឡសត្តឃាតថា បើឱ្យលុយលោកហើយ បែរជារាយការណ៍ ប្ដឹងឱ្យចុះផ្សាយពីលោកបែបនេះ លោកសុខចិត្តប្រគល់លុយឱ្យវិញ..!។
ទាក់ទិនបញ្ហានេះ អាជីវករដែលជាម្ចាស់ឡសត្តឃាត ឬហៅថា”កុងស៊ីកាប់ជ្រូក.កាប់គោ”នៅខេត្តកំពង់ចាម សូមស្នើដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនិងក្រសួងពាក់ព័ន្ធ មេត្តាចាត់វិធានការលើលោក នង ម៉េងហ៊ាង កុំមានការយោគយល់ឱ្យសោះ.!។
ដើម្បីជាគំរូ ដល់មន្ត្រីផ្សេងៗទៀត ជៀសវាងព្រោះតែផលប្រយោជន៍ ហ៊ានប្រព្រឹត្ត អំពើដែលប្រាស់ចាកពីវិជ្ជាជីវៈមន្ត្រី បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ ពលរដ្ឋ.អាជីវករ ដែលកំពុងប្រកបមុខរបរ ដោយសុច្ចរិត៕