(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា៖ អ្នកពាក់ព័ន្ធចំនួន ៤ នាក់នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីសាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។
សម្តេចធិបតី ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាប ដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ។
ខណៈសម្តេចបានឲ្យដឹងថា ៖ នាពេលនេះមន្រ្តីប្រដាប់អាវុធចំនួនបួនរូបដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ការអភិវឌ្ឍន៍គឺមានចក្ខុវិស័យក្នុងការផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋជាចំបង។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានភ្ជាប់កោះនរាទៅកោះពេជ្រនារសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋាភិបាលបានគិតគូរជាខ្លាំងចំពោះការអភិវឌ្ឍន៍ដែលមានគោលដៅក្នុងការផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋជាចម្បង។
សម្ដេចបន្ថែមថាការអភិវឌ្ឍន៍កោះនរា គឺជាជោគជ័យមួយដែលបានធ្វើឲ្យកោះនេះលេចជារូបរាងកោះឡើងវិញបន្ទាប់ពីបានលិចចូលទៅក្នុងទន្លេអស់ប៉ុន្មាន ១៥ឆ្នាំរួចមកហើយនោះ។
សម្ដេចអធិបតីបានលើកឡើងថាការអភិវឌ្ឍកោះនរានេះបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសដល់អាជីវកម្មសំណង់ផងដែរ។
ម្ដេចថាទៅថ្ងៃខាងមុខទៀតតំបន់នេះនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធ កន្លែងធ្វើការ និងផ្ដល់ប្រយោជន៍ទៅដល់ពលរដ្ឋជាច្រើនដែលអាចមកធ្វើអាជីវកម្មនៅក្នុងតំបន់នេះ។
សម្ដេចថា៖ បន្តិចទៀតអ្នកធ្វើការនៅទីនេះរាប់ពាន់រាប់ម៉ឺននាក់និងទទួលផល។
សម្ដេចជំរុញទៅដល់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងណាផ្ដល់ផលឲ្យបានច្រើនបំផុតទៅដល់ប្រជាពលរដ្ឋដែលអាចទទួលផលបាននៅក្នុងតំបន់កោះនរានេះផងដែរ៕