ជួយសង្គ្រោះជនជាតិចិន២នាក់ ដែលបើកអូបរ័ ស្ទួចត្រីក្នុងសមុទ្រ និងបាត់ខ្លួន៣ថ្ងៃ!

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសអ្នកវិនិយោគជនជាតិចិន២នាក់។
ដែលជិៈ អូប័រ ១គ្រឿង ទៅកម្សាន្តនិងស្ទូចត្រី ក្នុងសមុទ្រហើយបាត់ខ្លួនច្រើនថ្ងៃនោះ ។
បច្ចុប្បន្នត្រូវបានជួយសង្គ្រោះនិងបាននាំយកមកក្រុងព្រះសីហនុដោយសុវត្ថិភាពហើយ។

ក្រោយមកដល់ដីគោក ក្នុងក្រុងព្រះសីហនុ តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បុរសជនជាតិចិននិងគ្រួសារបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកដែលបានជួយសង្គ្រោះរូបគាត់ទាំង២នាក់ ពីក្នុងលម្ហសមុទ្រម្តុំជិតកោះពូលូវ៉ៃ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិនទាំង២នាក់មានឈ្មោះ៖
១-ឈ្មោះ Wang JinQian ភេទប្រុស កើតថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ១៩៦៣ សញ្ជាតិចិន (ជាឪពុកក្មេក)។
២-ឈ្មោះ Cao Zhinbin ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨៩ សញ្ជាតិចិន (ជាកូនប្រសារ)។

អ្នកទាំង២បានជិះ អូប័រ ១គ្រឿងចេញពីក្រុងព្រះសីហនុកាលពី ថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដើម្បីកម្សាន្តនិងស្ទូចចត្រី រួចបាត់ដំណឹងមិនអាចទាក់ទងបាន។
បន្ទាប់ពីទទួលបានព័ត៍មាននេះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបានចាត់ចែងឲ្យកម្លាំងជំនាញ សហការជាមួយកងកម្លាំងកងទព័តាមបណ្តាកោះនិងសមត្ថកិច្ចចំរុះនៅតំបន់សមុទ្រចេញអន្តរាគមន៍ស្វែងរក រហូតដល់ល្ងាចថ្ងៃទី២ខែកុម្ភៈ២០២៤ទើបកម្លាំងកងទព័កងការពារកោះពូលូវ៉ៃ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានស្វែងរកឃើញជនជាតិចិនទាំង២នាក់នៅលើអូប័រ ។
ដែលអស់ប្រេងសាំង(អត់បាយ អត់ទឹករយៈពេល៣ថ្ងៃ) អណ្ដែតលើផ្ទៃសមុទ្រម្តុំកោះយាយជិតកោះពូលូវ៉ៃ ។
បន្ទាប់មកអ្នកទាំងពីរត្រូវបាននាំយកទៅលើកោះ ដើម្បីសង្គ្រោះផ្តល់អាហារ ហើយក្រោយមកជនរ.ងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនទឹកទៅដឹក នាំយកមកដីគោកក្នុងក្រុងព្រះសីហនុវិញនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៤ និងបានប្រគល់ជូនទៅកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតាមនិតិវិធី។
បើតាមជនរ.ងគ្រោះទាំង២ប្រាប់សមត្ថកិច្ចថា ពេលចេញអូបរ័ទៅកម្សាន្តនិងស្ទូចត្រី ខ្លួនបានវង្វេងទិសដៅ ក្រោយមកអូបរ័អស់ប្រេងកណ្តាលសមុទ្រ និងរសាត់អណ្តែតលើផ្ទៃសមុទ្រអត់បាយអត់ទឹករយៈពេល៣ថ្ងៃ មុនពេលខាងកងទព័មកជួយសង្គ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *