នារីម្នាក់អំពាវនាវដល់លោក ជួន ណារិន្ទ ឱ្យណែនាំប៉ូលីសចរាចរណ៍ ដើម្បីអនុគ្រោះដល់អ្នកជំងឺក្នុងឡាន!

(ភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ បានសម្ដែងការមិនពេញចិត្ត ចំពោះបុគ្គល ប៉ូលីសចរាចរណ៍ខ្លះ ដែលផាកពិន័យ យកលុយពីនាងហើយ ថែមទាំងឆាតញ៉ែនាងទៀង..!។
ក្នុងនោះ នាងក៏សូមសំណូមពរដល់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យធ្វើការណែនាំនគរបាលចរាចរណ៍ ដើម្បី
អនុគ្រោះដល់អ្នកជំងឺក្នុងឡាន។

-នារីរូបនោះបានលើកឡើងយ៉ាងដូច្នេះថា«នាងខ្ញុំឈ្មោះ ម៉ូលីកា
សូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ
ម្សិលមិញថ្ងៃព្រហស្បត៍ ទី ១ ខែ កុម្ភះ ឆ្នាំ ២០២៤
វេលាម៉ោង 2:00pmរសៀល
នាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។

នុះមកដល់ចំណុង ស្តុប ក្តាន់ នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីស គ្នា ៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយ បានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី?
គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ
នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម
តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដកចង្ការមាន់ចាំអាញហៅឡានពេទ្យដឹងទៅពេទ្យ😤
ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូគាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំអោយគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯង ផុត ឆៀកហើយ ចឹង មាត្រ ៨០ គេពិន័យ ឆៀក ២០មុឺន
មួយទៀត ឈប់លើគំនូស15 មុឺន ទៀត ខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់ ២៥ មុឺន រៀលចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ណ នៅឯណាគាត់ថានៅដូនពេញ
ខ្ញុំថាឥឡូវពូយកន្មានតែមានតែគង់ 17មុឺន រៀលទេ
គាត់ ថាទៅជួបមេគាត់ដែលពាក់ សុីវិលទៅពេលទៅជួប បងជនសុីវិលនោះគាត់គាត់បាញ់ ABA មក ហើយ យក 20$ ទៅអោយកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ
នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថាបើចង់បានយកឡានទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំង
ហើយជនសុីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយសុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់
សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡាបផង»៕

Leave a Reply

Your email address will not be published. Required fields are marked *