(តាកែវ)៖ បន្ទាប់ពីចូលបំភ្លឺនិងផ្ដល់ចំលើយជូន អយ្យការអមសាលាដំបូង ខេត្តតាកែវ នៅល្ងាចទី០៨.០២.២០២៤ លោក អ៊ឹម ហាច ហៅ(ជាងហាចជាងហួយ)បានដើរចេញពីតុលាការខេត្តតាកែវ វិញហើយ។
សូមជម្រាបថា៖ លោក អ៊ឹម ហាច ហៅ(ជាងហាចជាងហួយ)អាយុ៣៨ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកសារព័ត៌មាន (សាន្តព្រំ)និង(ICD)។
បានរងបណ្ដឹងពីមន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ដែលបានប្ដឹងពីបទៈ ប្រមាថអ្នករាជការសាធារណៈ បរិហារកេរ្តិ៍ជាសាធារណៈ ប្រឆាំងនឹងការអនុវត្តការងារសាធារណៈ ដែលបានប្រព្រឹត្ត នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៦.១១.២០២៣កន្លងទៅ។
-ជាមួយគ្នានោះ បងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពដែលរង់ចាំលើកទឹកចិត្ត នៅខាងក្រៅរបងតុលាការ ។
បានសម្ដែងការពេញចិត្តនិងសប្បាយរីករាយ ពេលឃើញវត្តមានលោក អ៊ឹម ហាច ដើរចេញពីតុលាការ៕