ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា ការបាញ់ប្រហារ នៅភាគខាងត្បូងនៃរដ្ឋធានីអាថែនរបស់ក្រិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់។
ទីភ្នាក់ងារព័ត៌មានរដ្ឋ AMNA បាននិយាយថា ក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារ នៅជាយក្រុង Glyfada គឺជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអាយុ 67ឆ្នាំ និងសហម្ចាស់ និងអ្នកគ្រប់គ្រង។
ជនដៃដល់អាយុ70ឆ្នាំ ដែលជាអតីតបុគ្គលិកម្នាក់ ត្រូវបានបណ្តេញចេញ កាលពីពេលថ្មីៗនេះ ។
ត្រូវបានគេរាយការណ៍ថា បានធ្វើអត្តឃាតជាមួយនឹងកាំភ្លើងដែលគាត់បានប្រើក្នុងការវាយប្រហារ៕