ទិវានៃក្តីស្រឡាញ់ នៅក្នុងប្រទេសថៃគឺច្រើនថ្ងៃសម្រាប់គូស្នេហ៍ ឬជាឱកាសសម្រាប់ អ្នកលក់ក្នុងការរកប្រាក់ដោយការលក់ផ្កា និងទំនិញដែលរៀបចំតាម ប្រធានបទថ្ងៃនៃក្តីស្រឡាញ់។
មន្ត្រីប៉ូលីសតែងតែប្រើទិវានៃក្តីស្រឡាញ់ ដើម្បីព្រមានសាធារណជន អំពីឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងស្នេហា និងអំពើផ្លូវភេទ។
ឧត្តមសេនីយទោ Siriwat Deepoh អ្នកនាំពាក្យរងនៃប៉ូលីសថៃ បាននិយាយថា ឧក្រិដ្ឋជនអាចឆ្លៀតឱកាស នៃទិវានៃក្តីស្រឡាញ់ ដើម្បីបោកប្រាស់ជនរងគ្រោះ។
លោកស្រីវរសេនីយ៍ឯក Chanchai Rattanapanich អ្នកនាំពាក្យរងនគរបាលជាតិថៃ (RTP) បានអះអាងកាលពីថ្ងៃអង្គារថា លោកឧត្ដមសេនីយ៍ Torsak Sukvimol អគ្គស្នងការនគរបាលជាតិថៃបានចេញបញ្ជាឲ្យកម្លាំងពាក់ព័ន្ធទាំងអស់ដែលស្ថិតនៅក្រោមកណ្ដាប់ដៃ RTP ត្រូវតាមដាន ឃ្លាំមើល និងទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងកុមារ ក៏ដូចជាឧក្រិដ្ឋកម្មផ្លូវភេទ ជាពិសេសការឈ្លោះទាស់ទែងគ្នានៅតាមតំបន់អនាធិបតេយ្យ ។
ស្របពេលជាមួយគ្នានេះ លោកអគ្គស្នងការនគរបាលជាតិថៃក៏បានប្រាប់ទៅដល់ក្លឹបកម្សាន្តពេលរាត្រី និងផ្ទះសំណាក់នៅទូទាំងប្រទេសផងដែរ កុំអនុញ្ញាតឲ្យក្មេងជំទង់ៗ។
ចូលទៅស្នាក់នៅមិនថាក្នុងករណីណាក៏ដោយ ដើម្បីបញ្ចៀសការប្រព្រឹត្តបទល្មើស ក៏ដូចជាហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ ។
ទន្ទឹមនោះ គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅជិតកន្លែងកម្សាន្ត ផ្ទះសំណាក់ ហាងស្រា និងកន្លែងអនឡាញ ក៏នឹងត្រូវដាក់ពង្រាយកម្លាំងដើម្បីត្រួតពិនិត្យអ្នកបើកបរ និងក្មេងជំទង់ ។
ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃអំពើហិង្សា និងចាប់អ្នកផ្ទុកវត្ថុខុសច្បាប់ ក៏ដូចជាទប់ស្កាត់ការប្រណាំងយានយន្តខុសច្បាប់តាមដងផ្លូវជាដើម ។
ស្របពេលជាមួយគ្នានេះ វិធានការតឹងរ៉ឹងទាំងប៉ុន្មានក៏នឹងត្រូវបានអនុវត្តនៅក្លឹបកម្សាន្តពេលរាត្រីផងដែរ ដូចជាបើកដំណើរការខុសម៉ោងខុសពេល ឬខុសច្បាប់ទម្លាប់ អនុញ្ញាតឲ្យក្មេងមិនទាន់គ្រប់អាយុចូលកម្សាន្ត ការសម្តែងមិនសមរម្យ ឬអាសអាភាស និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
ជាចុងក្រោយ ប៉ូលិសក៏បានជំរុញទៅដល់ឪពុកម្តាយឲ្យយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួន និងជូនដំណឹងដល់ពួកគេអំពីហានិភ័យដែលអាចកើតមានផ្សេងៗ ។
ក៏ដូចជាការប្រុងប្រយ័ត្នក្នុងការទទួលយកនំចំណី ឬភេសជ្ជៈពីជនចម្លែកដែលអាចមានផ្ទុកថ្នាំសម្រើប ឬសារធាតុញៀន៕