(ភ្នំពេញ)៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១២។
ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់នេះ មានបេក្ខជនចំនួន ៧៥ រូប ដែលជាបេក្ខជនទទួលបានជ័យលាភីនៅដំណាក់កាលវិញ្ញាសាសរសេរ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់នេះចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីវប្បធម៌ទូទៅពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌៕