រុស្ស៊ីថា ការវាយប្រហាររបស់អាមេរិកនិងអង់គ្លេស ទៅលើយេម៉ែន គឺខុសច្បាប់!

លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ីលោក Nikolay Patrushev បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ការវាយប្រហារ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ។
ប្រឆាំងនឹង​គោលដៅ​ក្នុងប្រទេស​យេ​ម៉ែន គឺ​ខុសច្បាប់ ហើយ​មិនមាន​ហេតុផល​ណាមួយ នៅក្រោម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​នោះទេ​..!។​

សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដោយមាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត ។
បាន​បើក​ការវាយប្រហារ​រាប់សិប​ដង ចាប់តាំងពី ខែមករា ប្រឆាំងនឹង​ពួក Houtis ដែលជា​ចលនា​ជីវពល​ប្រដាប់អាវុធ​យេ​ម៉ែន​គាំទ្រ​ដោយ​អ៊ីរ៉ង់​។
គោលបំណង​ដែល​បានបញ្ជាក់​គឺ​ដើម្បី​ការពារ​ចរាចរណ៍​ដែនសមុទ្រ​ពី​ពួក​សកម្មប្រយុទ្ធ ។
ដែល​បានកំណត់​គោលដៅ​លើ​នាវា​ពាណិជ្ជកម្ម​ជាមួយនឹង​ការ​វាយឆ្មក់ និង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុងការ​ប៉ុនប៉ង ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​។​

លោក Patrushev បាន​លើកឡើងថា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៍ បាន​ផ្ទុះ​សង្គ្រាម​ជាមួយ​យេ​ម៉ែន ក្រោមលេស​នៃ​ការធានា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ក្រហម​។
ពួកគេ​កំពុង​ព្យាយាម​ទាញ​ប្រជាជាតិ​ផ្សេងទៀត​នៃ​តំបន់​ឲ្យ​ចូលទៅក្នុង​តំបន់​នោះ​។

ទោះជា​យ៉ាងណាក៏ដោយ ការវាយប្រហារ​របស់​ពួកគេ (​អាមេរិក និង​អង់គ្លេស​) ប្រឆាំង​ពួក Houthi គឺ​ខុសច្បាប់​ទាំងស្រុង ហើយ​មិនមាន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការពារ​ខ្លួន​ទេ ពោលគឺ​ផ្ទុយ​ពី​អ្វីដែល​ទីក្រុង​វ៉ាស៊ីនតោន អះអាង​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version