(ភ្នំពេញ)៖ ថ្មីៗនេះមានការជជែកវែកញែកនៅលើបណ្ដាញសង្គម ក្នុងនោះអ្នកសិល្បៈជាច្រើន បានសម្ដែងការពេញចិត្ត និងគាំទ្រអ្នកនាង ឃាត់ សុឃីម ឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរ ជំនួសលោក ហេង ឡុង..!។
យ៉ាងណាក្ដី ក្រោយមានការសរសើរបែបនេះ ស្រាប់តែអ្នកនាង ឃាត់ សុឃីម ឆ្លើយតបវិញថា«ខ្លួននឹងសិក្សាស្វែងយល់ ដើម្បីឈរឈ្មោះតាមសំណើអ្នកគាំទ្រ»។
អ្នកនាង ឃាត់ សុឃីម បានលើកឡើងយ៉ាងដូច្នេះថា“សូមថ្លែងអំណរ អរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈបងប្អូន ទស្សនិកជន បណ្តាសារពត៌មាន ទាំងអស់ បង្ហោះសារ គាំទ្រនាងខ្ញុំ 🙏ជាការលើកទឹកចិត្តដ៏ល្អរបស់បងប្អូន ហើយនាងខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលប្អូនៗ របស់ខ្ញុំ ក៏ដូចជាទស្សនិកជន បានគាំទ្រនាងខ្ញុំផងដែរ។រឿងឈរឈ្មោះជាប្រធានសមាគមន៍សិល្បករ នាងខ្ញុំមិនបានដឹង រឺ ត្រៀមទុកមុន ធ្វើនោះទេ ប៉ុន្តែ បើមានការគាំទ្រ នឹង ទុកចិត្តពីបងប្អូនសិល្បៈករ ទស្សនិកជន នាងខ្ញុំនឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ ។ដោយក្តីគោរពពីនាងខ្ញុំ ❤️🙏ខាត់ សុឃីម”🔥🇰🇭💕៕