យោងតាម ក្រសួងសុខាភិបាល នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃចន្ទថា ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ។
កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស107នាក់ និងរបួសចំនួន 145នាក់។
ខណៈមនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅលើផ្លូវ និងអ្នកជួយសង្គ្រោះ មិនអាចទៅដល់។
ការស្លាប់ជាបន្តបន្ទាប់ បែបនេះហើយ បណ្ដាលឱ្យចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយបក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ ២៩.០៩២នាក់.ខណៈមនុស្សចំនួន 69,028 នាក់ផ្សេងទៀត បានរងរបួស។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែន។
ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្នុងខែតុលា ក្នុងនោះជនជាតិអ៊ីស្រាអែលជិត1,200 នាក់ត្រូវបានសម្លាប់៕