ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានផ្តល់ជាអំណោយ ជារថយន្ត១គ្រឿង ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
រថយន្តផលិតនៅរុស្ស៊ី និងម៉ូដែលមិនត្រូវបានគេបង្ហាញនោះទេ គ្រាន់តែដឹងថា វាត្រូវបានប្រគល់ជូនជំនួយការកំពូលរបស់លោក Kim រួមទាំងប្អូនស្រីរបស់លោក Kim Yo Jong នៅថ្ងៃទី 18 ខែកុម្ភៈ សម្រាប់ “ប្រើប្រាស់ផ្ទាល់ខ្លួន” របស់មេដឹកនាំកូរ៉េខាងជើង។
លោកស្រី Kim Yo Jong ក៏បានថ្លែងអំណរគុណជំនួសឲ្យលោក គីម ជុងអ៊ុន ជូនចំពោះភាគីរុស្ស៊ី ។
ដោយនិយាយថា អំណោយនេះ បង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូលនៃកូរ៉េខាងជើង និងរុស្ស៊ី និងជាអំណោយដ៏ល្អបំផុត។
ទៅកូរ៉េខាងជើង ដោយឈ្មោះផ្លូវការរបស់ខ្លួន គឺសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
គួរជម្រាបថា អំណោយរបស់លោក ពូទីន ហាក់ដូចជាបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចំពោះការហាមឃាត់ការផ្គត់ផ្គង់ “យានជំនិះ” ទាំងអស់ទៅកាន់កូរ៉េខាងជើង។
លោក Kim Jong Un ត្រូវបានគេជឿថា មានការប្រមូលផ្ដុំយ៉ាងច្រើននៃរថយន្តលំដាប់ខ្ពស់ ។
ហើយត្រូវបានគេប្រទះឃើញធ្វើដំណើរក្នុងម៉ូដែលប្រណិតៗរួមមាន Mercedes-Maybach S600, Rolls-Royce Phantom និង Lexus LX 570៕