សម្ដេចតេជោ ស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពជាប្រធានសមាគមសិល្បៈករខ្មែរ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ទី២០.០២.២០២៤។
បានប្រកាស និងស្នើដល់អ្នកឧកញ៉ា
ឡេង ណាវ៉ាត្រា សូមដកបេក្ខភាពជាប្រធានសមាគមសិល្បៈករខ្មែរ សិន ដោយទុកបេក្ខភាពនេះ សម្រាប់អ្នកផ្សេង។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា«បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ា
ឡេង ណាវ៉ាត្រា ជាប្រធានសមាគម
សិល្បៈ ខ្ញុំសូមបញ្ជាក់និងលើកជាគំនិត
មួយចំនួនដូចខាងក្រោម៖
១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះ
ទេ។
២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់
សិល្បករសិល្បការិនីដែលមានសិទ្ធិ
បោះឆ្នោតឯណោះវិញទេ។
៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់
ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារ
កប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន
មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើ
ប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាន
នោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង
វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ
តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រី
ក្រសួងការពារជាតិមិនមែនជាទាហាន
ទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេស
មួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាល
មិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេ
តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។
ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ា
ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង
ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាព
ផ្សេងធ្វើប្រធានសមាគមសិន។
គំនិតរបស់ខ្ញុំមិនចង់ឃើញការ
លំបាករបស់សមាគមក្នុងការស្វែងរក
ថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។
ឧកញ៉ា ហេង ឡុង និងអ្នកនាងចន
ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំ
ប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើន
ដើម្បីជួយសិល្បករសិល្បការិនីដែល
ជួបការលំបាក។
ខ្ញុំសង្ឃឹមថាសមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករ
សិល្បការិនីបាន។
សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំ
ពេលក្រោយក៏មិនយឺតពេលដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version