Le Monde បានរាយការណ៍កាលពីថ្ងៃទី០១ ខែមីនាថា ប្រទេសបារាំង កំពុងពិចារណាបញ្ជូនកងកំលាំងពិសេសរបស់ខ្លួន មួយចំនួនចូលទៅក្នុងអ៊ុយក្រែន ។
ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកំណត់ការវាយប្រហាររបស់រុស្ស៊ី។
កាសែតនេះ មិនបានបង្ហាញពីចំនួននៃយោធាបារាំង ដែលអាចមានលទ្ធភាពត្រូវបានអនុញ្ញាតឱ្យឆ្លងចូលទៅក្នុងទឹកដីអ៊ុយក្រែននោះទេ។
ប៉ុន្តែបានរាយការណ៍ថា មួយចំនួននៃពួកគេ អាចដាក់បញ្ជូលទៅក្នុងអង្គភាពធម្មតា។
យោងតាមរបាយការណ៍ កាសែត Le Monde បញ្ជាក់ថា កងកម្លាំងពិសេសរបស់បារាំង ។
ក៏នឹងចូលរួមផងដែរក្នុងការបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញជិតខាង និងក្នុងការអមដំណើរការប្រគល់អាវុធរបស់ប្រទេសទៅកាន់ទីក្រុងគៀវ។
របាយការណ៍ បន្ថែមថា ការបណ្តុះបណ្តាលបារាំង ចង់ពង្រឹងការប្រយុទ្ធនៅលើដី រួមទាំងការគ្រប់គ្រងប្រព័ន្ធការពារដែនអាកាស ផងដែរ៕