(ក្រចេះ)៖ ក្រុមពលរដ្ឋបានសម្ដែងការខកចិត្តជាខ្លាំង ចំពោះចៅក្រមនៃសាលាដំបូងខេត្តក្រចេះ។
ដែលបានសម្រេច ឱ្យពួកខ្លួនចាញ់ក្ដី និងដកហូតដីពួកគាត់ ឱ្យក្លាយជាកម្មសិទ្ធសហគមន៍។
-ហើយករណីនេះលោកមេភូមិ ថ្លែងថា តុលាការ កាត់សេចក្ដីតាមតែឯកសារ ដែលដើមបណ្ដឹងរៀបចំប៉ុណ្ណោះ ដោយពុំបានចុះពិនិត្យទីតាំងដីផ្ទាល់ ឬអង្កេតដីជាក់ស្ដែងនោះឡើយ…!។
សូមជម្រាបថាៈ ដីដែលកំពុងមានទំនាស់ក្ដីក្ដាំនោះ មានទំហំ.៣៣២ហិកតា ស្ថិតនៅភូមិត្រពាំងទ្រាំង និងភូមិចង្រ្កង់ ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
-ដោយភាគីពលរដ្ឋចំនួន៦៥គ្រួសារ បានចាញ់ក្ដី..!។
-រីឯភាគីអ្នកឈ្នះក្ដី និងជាដើមបណ្ដឹងឈ្មោះ ព្រុំ វណ្ណឌឿន អនុប្រធាន”សហគមន៍អូរដា.ឃុំចង្រ្កង់”រួមនិងមន្ត្រីរដ្ឋបាលព្រៃឈើ..!។
ទាក់ទិនបញ្ហានេះពលរដ្ឋឈ្មោះ ថោ រស្មី ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី។
បានអះអាងប្រាប់«ដើមរាំង»ថា ដីត្រង់ចំណុចខាងលើ ពលរដ្ឋចំនួន៦៥គ្រួសារ បានកាន់កាប់និងអាស្រ័យផលជាក់ស្ដែង តាំងពីឆ្នាំ២០០៧និងឆ្នាំ២០១០ មកម្ល៉េះ..!។
ដោយក្នុង១គ្រួសារៗ កាន់កាប់ដីទំហំចាប់ពី០៣ហិកតា ទៅ១០ហិកតា តាមតិចតាមច្រើន និងមានលិខិតបញ្ជាក់កម្មសិទ្ធ ទទួលស្គាល់ដោយអាជ្ញាធរ ភូមិ-ឃុំ តាំងពីពេលនោះមកម្ល៉េះ..!។
បើតាមលោក ថោ រស្មី ក្រោយទទួលបានសិទ្ធកាន់កាប់ដីហើយ អ្នកខ្លះដាំដំឡូងមី.បន្លែ.និងខ្លះទៀតដាំស្វាយចន្ទី-ស្វាយកែវរមៀត ជារៀងរាល់ឆ្នាំ និងបានទទួលផលហូរហែ…!។
បន្ទាប់មកនៅ ឆ្នាំ២០១២ ពួកគាត់ក៏នាំគ្នាបង្កើត”សហគមន៍អូរដា.ឃុំចង្រ្កង់”ក្នុងបំណងដើម្បីអភិរក្សការពារដីព្រៃ ដែលនៅសេសសល់ ក្រៅពីពលរដ្ឋកាន់កាប់ជាក់ស្ដែង…!។
មិនដូច្នេះអី នៅអំឡុងឆ្នាំ២០២៣ ស្រាប់តែលេចមុខឈ្មោះ ព្រុំ វណ្ណឌឿន អនុប្រធាន”សហគមន៍អូរដា.ឃុំចង្រ្កង់”មន្ត្រីរដ្ឋបាលព្រៃឈើ រួមនិងបុគ្គល៥នាក់ទៀត!។
បានចេញមកអះអាង និងទាមទារដកហូតដីរបស់ពលរដ្ឋ ត្រង់ចំណុចខាងលើ មកដាក់បញ្ចូលជាដីសហគមន៍ ទាំងអស់..!។
ពោលគឺ ខាងសហគមន៍ រួមនិងមេព្រៃ បាញ់ម៉ាស៊ីន GPS ក្ដោបយកទាំងដីសហគមន៍ ដែលមានស្រាប់ចំនួន១.០១៧ហិកតា.រួមនិងដីពលរដ្ឋ ដែលនៅជាប់ព្រំ.ចំនួន៣៣២ហិកតាទៀត.សរុប១.៣៤៩ហិកតា ឱ្យក្លាយជាកម្មសិទ្ធសហគមន៍ បណ្ដាលឱ្យកើតជាទំនាស់ ព្រោះមានផលប៉ះពាល់ចំនួន ៣៣២ហិកតា។
ទោះជាមានផលប៉ះពាល់បែបនេះក្ដី ក៏ឈ្មោះ ព្រុំ វណ្ណឌឿន រួមនិងមន្ត្រីរដ្ឋបាលព្រៃឈើ និងបក្ខពួក នៅតែរៀបចំឯកសារ ប្ដឹងពលរដ្ឋ ទៅតុលាការខេត្តក្រចេះ ដោយគ្មានដំណោះស្រាយ នៅមូលដ្ឋានសោះឡើយ..!។
លោក ថោ រស្មី បញ្ជាក់ទៀតថា ការប្ដឹងរបស់សហគមន៍និងមេព្រៃ គឺសុំដីកាសម្រេចទទួលស្គាល់ដីសហគមន៍រហូតដល់១.៣៤៩ហិកតា ជាក់ស្ដែងចំនួននេះ គឺគ្របលើដីពលរដ្ឋ ចំនួន ៣៣២ហិកតា ស្មើនឹង៦៥គ្រួសារ..!។
ជាមួយគ្នានោះ នៅថ្ងៃទី០៨.០២.២០២៤ សាលាដំបូងខេត្តក្រចេះ បានប្រកាសសាលក្រមសម្រេចឱ្យ ភាគីតំណាងពលរដ្ឋ ចាញ់ក្ដី…!។
និងសម្រេចដកហូតដីពលរដ្ឋ មកប្រគល់ឱ្យសហគមន៍ តាមការតាមទាររបស់ឈ្មោះ ព្រុំ វណ្ណឌឿន និងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជាដើមបណ្ដឹង។
លើសជាងនេះទៅទៀត សាលាដំបូងខេត្តក្រចេះ ក៏បានសម្រេច ផ្ដន្ទាទោសតំណាងពលរដ្ឋចំនួន២នាក់ ដោយម្នាក់ៗ ឱ្យជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ..!។
អ្នកទាំង២នាក់នោះ
ទី១៖ ឈ្មោះ ថោ រស្មី ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ!។
២៖ ឈ្មោះ វុធ សារ៉ាក់ ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិច្រវ៉ាកោះដាច់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ! ។
ក្នុងនោះចៅក្រម ក៏បានប្រកាសទុករយៈពេល១ខែ សម្រាប់ភាគីណាដែលកើតទុក្ខមិនសុខចិត្ត អាចប្ដឹងជំទាល់ទៅឧទ្ធរណ៍..។
រាល់ការអះអាងខាងលើ នៅព្រឹកទី០២.០៣.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក ព្រុំ វណ្ណឌឿន អនុប្រធាន”សហគមន៍អូរដា.ឃុំចង្រ្កង់”តាមរយៈទូរស័ព្ទលេខ៖ 012671373 ប៉ុន្តែខលមិនចូលសោះ..!។
រីឯលោក ស៊ិន សុនី អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានថ្លែងប្រាប់«ដើមរាំង»ថា កិច្ចការងារបំភ្លឺ លោកបានចាត់ឱ្យ លោកស្រី ឆាន់ ស្រីមុំ ជាអ្នកបំភ្លឺជំនួស..!។
ចំណែកលោកស្រី ឆាន់ ស្រីមុំ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ.បានថ្លែងថា ប្រសិនបើអ្នកចាញ់ក្ដី មិនសុខចិត្ត គឺអាចប្ដឹងជំទាស់ទៅឧទ្ធរណ៍ តាមផ្លូវច្បាប់។
-«ដើមរាំង»សួរទៀតថា ចំពោះការលើកឡើង របស់លោកមេភូមិ ដែលថា ការសម្រេចក្ដីរបស់ចៅក្រម គឺពុំបានចុះពិនិត្យព្រំប្រទល់ ឬទីតាំងដីជាក់ស្ដែងនោះ តើពិតឬទេ..?។
-ត្រង់ចំណុចនេះលោកស្រី ឆាន់ ស្រីមុំ បានឆ្លើយថា នោះជាសិទ្ធរបស់ចៅក្រម..!។
ពាក់ព័ន្ធករណីនេះលោក ញឹក អឿន មេភូមិត្រពាំងទ្រាំង បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី០១.០៣.២០២៤ថា ដីទំនាស់ខាងលើ គឺពិតជាដីរបស់ពលរដ្ឋប្រាកដមែន!។
ដោយមានការទទួលស្គាល់ដឹងឮ ពីអាជ្ញាធរ-ភូមិ-ឃុំ ជាយូរឆ្នាំមកហើយ..!។
លោកមេភូមិ បញ្ជាក់ថា ពលរដ្ឋកាន់កាប់ដីជាមុន ទើបបង្កើត”សហគមន៍ តាមក្រោយ! ។
លោកមេភូមិត្រពាំងទ្រាំង អះអាងថា តុលាការខេត្តក្រចេះ កាត់ក្ដីដោយ ពុំបានចុះពិនិត្យព្រំប្រទល់ ទីតាំងដីផ្ទាល់ ឬអង្កេតដីជាក់ស្ដែងនោះឡើយ.គឺយោងតាមតែឯកសារ ដែលដើមបណ្ដឹង រៀបចំប៉ុណ្ណោះ។
ចំពោះលោក តាក រ៉េន មេឃុំចង្ក្រង់ ស្រុកចិត្របុរី បានថ្លែងបំភ្លឺថា កន្លងមក មានខាងតំណាងសហគមន៍-មេព្រៃ ចុះពិនិត្យទីតាំងដីខាងលើ..!។
ក្នុងនោះ លោកក៏បានចាត់ឱ្យក្រុមប្រឹក្សាឃុំម្នាក់ រួមនិងលោកមេភូមិ ទៅចូលរួមផងដែរ..!។
ដោយនឹកស្មានថា កំណត់ហេតុនៃការវាស់វែងដីមួយនេះ នឹងត្រូវយកមកដោះស្រាយគ្នា នៅសាលាឃុំ ដើម្បីសិក្សាពីផលប៉ះពាល់…!។
មិនដូច្នេះអីស្រាប់តែ សហគមន៍និងមេព្រៃ បែរជាប្ដឹងពលរដ្ឋ ទៅតុលាការតែម្ដង ជារឿងដែលលោក នឹកស្មានមិនដល់៕