ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២០ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង មកលើតំបន់ខ្ពង់រាបភាគឦសាន។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១ តំបន់វាលទំនាប
សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ២-៤ម៉ែត្រ/វិនាទី។

២ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមាពី ១៨-២១°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៧-៩ម៉ែត្រ/វិនាទី
ខេត្ដមណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ១៨-១៩°C។

៣ តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី
នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *