(ព្រះវិហារ)៖ លោក ស៊ាប កែវជីវា អភិបាលស្រុកសង្គមថ្មី និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសង្គមថ្មី រួមនិងបងប្អូនប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនទៀត សូមកុំជឿតាមការញុះញុង់ របស់ជនអគតិ ដែលប្រកាស អោយបង
ប្អូនប្រជាពលរដ្ឋ ចូលកាប់ទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលបានចុះបញ្ជីរួចហើយ ។
លោក ស៊ាប កែវជីវា បានថ្លែងបែបនេះ នៅក្នុងឱកាសដែល លោកអញ្ជើញដឹកនាំកម្លាំង ចម្រុះក្រោមឱវាត ។
ចុះពិនិត្យនិងសម្របសម្រួលទីតាំងដីក្រុមហ៊ុន ឆាយណា ហ្រ្គេតខស ខេមបូឌា អុិនវេសមែន ។
ដែលមានទីតាំងស្ថិតនៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី កាលពីព្រឹកថ្ងៃទី10 ខែមិនា ឆ្នាំ2024 ។
លោក ស៊ាប កែវជីវា បានថ្លែងបន្តថា កម្លាំងចម្រុះ របស់ស្រុកសង្គមថ្មី កំពង់ចុះពិនិត្យមើល សកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
ដែលបានអះអាងថា ក្រុមហ៊ុនខាងលើ ធ្វើអោយប៉ះពាល់ដល់ដីរបស់ពួកគាត់ចំនួន៨គ្រួសារ ។
ខណៈក្រុមហ៊ុនកំពុងចាប់ផ្តើមអនុវត្តន៍ផែនការមេលើដី របស់ក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវ ។
លោកអភិបាលស្រុក បញ្ជាក់ថាៈ ក្រោយចុះស្រាវជ្រាវ ពលរដ្ឋចំនួន៨គ្រួសារ ដែលបានតវ៉ារឿងផលប៉ះពាល់ លើដីរបស់ពួកគាត់។
នឹងត្រូវអញ្ជើញពួកគាត់មក
សាលាស្រុក ដើម្បីធ្វើការដោះស្រាយ។
ដោយលោកអភិបាលស្រុក បានថ្លែងពន្យល់អីពីផ្លូវច្បាប់ ពាក់ព័ន្ឋជាមួយដីសម្បទាន
ដីសេដ្ឋកិច្ច ។
ដែលរាជរដ្ឋាភិបាល ប្រគល់សិទ្ឋិវិនិយោគអោយក្រុមហ៊ុន ធ្វើការដាំដុះដំណាំ កសិឧស្សាហកម្មផ្សេងៗ នឹងបង្កើតការងារធ្វើ ដល់បងប្អូនប្រជាពលរដ្ឋយើងថែមទៀតផង៕