វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទបាននិយាយថា ការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស សម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។
គឺ “អាចយល់បាន” តែប្រធានរបស់អង្គការណាតូ បាននិយាយថា ឥឡូវនេះមិនមែនជាពេលវេលា ដើម្បីនិយាយអំពី “ការចុះចាញ់” នោះទេ។
ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅឯកអគ្គរដ្ឋទូតហូលី ដែលគេស្គាល់ថា ជា papal nuncio ដើម្បីបង្ហាញពី “ការខកចិត្ត” របស់ខ្លួនជាមួយនឹងការអត្ថាធិប្បាយរបស់ Francis នៅក្នុងបទសម្ភាសន៍មួយ។
ដែលបានកត់ត្រាកាលពីខែមុនថាអ៊ុយក្រែនគួរតែមាន “ភាពក្លាហាននៃទង់ស” ដើម្បីចរចាបញ្ចប់ជម្លោះ។
សម្តេចសង្ឈកាតូលិក ប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា ប្រទេសអ៊ុយក្រែន គួរតែមានអ្វី។
ដែលលោកហៅថា ភាពក្លាហានក្នុងការលើក«ទង់ស»ដើម្បីចរចាបញ្ចប់ជម្លោះដែលបានសម្លាប់ មនុស្សរាប់ម៉ឺននាក់។
រុស្ស៊ី បានហៅសង្រ្គាមនេះថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន ។
ខណៈទីក្រុងគៀវ និងលោកខាងលិចហៅវាថាជា សង្គ្រាមបែបអាណានិគមដ៏ឃោរឃៅ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន នៅពេលសួរអំពីការអត្ថាធិប្បាយរបស់សម្តេចប៉ាប ដូច្នេះថា «(សម្តេច) បានសម្តែងការគាំទ្រចំពោះការចរចា ដែលអាចយល់បានទាំងអស់គ្នា»។
លោក Peskov បាននិយាយទៀតថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតអំពីការត្រៀមខ្លួន និងការបើកចំហររបស់រុស្ស៊ីចំពោះការចរចា ប៉ុន្តែអ៊ុយក្រែនបានច្រានចោលសំណើបែបនេះ។
លោកបានបន្ថែមថា «ជាអកុសល សេចក្តីថ្លែងការណ៍របស់សម្តេចប៉ាប និងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះរបស់ភាគីផ្សេងទៀត រួមទាំងរបស់យើងផងដែរ ត្រូវបានទទួលរងនូវការបដិសេធយ៉ាងខ្លាំងនាពេលថ្មីៗនេះ»។
គួរជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស បានមានព្រះបន្ទូលក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនគួរតែភាពក្លាហាន«លើកទង់ស» និងចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ក្រោយការឈ្លានពានរបស់ទីក្រុងមូស្គូអស់រយៈពេលជាង២ឆ្នាំមកនេះសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់។
ទោះជាយ៉ាងណា ការលើកឡើងនេះ បានធ្វើឱ្យអ៊ុយក្រែនបានច្រានចោលទាំងការខឹងសម្បារ ហើយប្ដេជ្ញាថានឹងមិនទម្លាក់អាវុធសុំចុះចាញ់រុស្ស៉ីដាច់ខាត៕