(បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី១២ ខែមីនានេះ បានអនុម័តសេចក្តីសម្រេចមួយ ។
ដោយស្នើសុំឱ្យតុលាការ រំលាយគណបក្សប្រឆាំង Move Forward (MFP)(ឆ្ពោះទៅមុខ)។
ចំណាត់ការនេះ ធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងខែមករា ។
ដែលបាននិយាយថា MFP ដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុនបានបំពានរដ្ឋធម្មនុញ្ញជាមួយនឹងផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ។
ដោយនិយាយថា យុទ្ធនាការនេះគឺជាការខិតខំប្រឹងប្រែងលាក់កំបាំងដើម្បីបំផ្លាញមកុដដ៏មានឥទ្ធិពល។
កាលពីខែមករា ដើមឆ្នាំ២០២៤នេះ តុលាការធម្មនុញ្ញថៃ បានសម្រេចថា បក្ស Move Forward ។
ដែលបានទទួលជ័យជម្នះនាំមុខគេ ក្នុងការបោះឆ្នោតសកលឆ្នាំមុន ។
ប៉ុន្តែត្រូវបានរារាំង មិនឱ្យដឹកនាំរដ្ឋាភិបាល បានបំពានរដ្ឋធម្មនុញ្ញ តាមរយៈផែនការចង់ធ្វើវិសោធនកម្មច្បាប់ ស្តីពីការការពារព្រះចេស្តាព្រះមហាក្សត្រ ក្រោមហេតុផលថា ផែនការនោះបង្កប់នៅនូវកិច្ចប្រឹងប្រែង ។
ដើម្បីប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា៖ គណបក្សនយោបាយជំនាន់មុនរបស់ Move Forward គឺបក្ស Future Forward ដែលមានគោលនយោបាយស្រដៀងគ្នា ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចរំលាយចោលកាលពីឆ្នាំ២០២០ម្តងរួចទៅហើយ ដោយសារល្មើសគោលការណ៍ច្បាប់ឃោសនាបោះឆ្នោត៕