Update៖ សម្ដេចប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ ឧកញ៉ាពីលោកស្រី ឡេង ចាន់ណា!

(ភ្នំពេញ)៖ នៅទីបំផុត.លោកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក។
ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»។
-នេះបើយោងតាម ព្រះរាជក្រឹត្យ នៅថ្ងៃទី១៤.០៣.២០២៤។
-ការបញ្ចប់គោរមងារ ឧកញ៉ាពីលោកស្រី ឡេង ចាន់ណា នៅពេលនេះ។
បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់ និងឃុំខ្លួនលោកស្រី ឡេង ចាន់ណា និងបក្ខពួកពី២នាក់ទៀត ពាក់ព័ន្ធបទល្មើសចំនួន០៣។

តុលាការខេត្តសៀមរាប កាលពីថ្ងៃទី១៣.០៣.២០២៤ បានសម្រេច ចេញដីកាឃុំខ្លួន លោកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក និងបក្ខពួក២នាក់ទៀត.ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន..!។
ពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
បទ៖ មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
នឹងបទ៖ សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
ដែលបានប្រព្រឹត្ត នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២។

ជនត្រូវចោទទាំង៣នាក់៖
ទី១៖ ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប(ឧកញ៉ា ឡេង ចាន់ណា)។
២៖ ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»។
៣៖ ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»។

សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន ជនត្រូវចោទទាំង៣នាក់ខាងលើ រួចបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តសៀមរាប នៅព្រឹកទី១៣.០៣.២០២៤។
-អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក។
ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់ ពោលគឺ អតិថិជនជាច្រើនគ្រួសារ ប្ដឹងលោកស្រី ឡេង ចាន់ណា និងបក្ខពួកពីបទ(ឆបោក)៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version