ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានរំខានដល់រលកសញ្ញាប្រព័ន្ធ GPS នៃយន្តហោះរបស់កងទ័ពអាកាសរាជវង្ស (RAF) ដែលកំពុងដឹករដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps ត្រឡប់ទៅចក្រភពអង់គ្លេសវិញ ពីការធ្វើដំណើរការទូតទៅកាន់ប្រទេសប៉ូឡូញ។
យោងតាមសារព័ត៌មាន Independent បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅពេលដែលយន្តហោះបានឆ្លងកាត់ដែនអាកាស ពីលើ Kaliningrad ដែលជាទឹកដីរុស្ស៊ីរវាងប៉ូឡូញ និងលីទុយអានី។
យន្តហោះដែលជាយន្តហោះចម្បាំង RAF Dassault 900LX Falcon ដែលមានឈ្មោះថា Envoy បានប្រឈមមុខនឹងការរំខានដល់សញ្ញា GPS របស់វាប្រហែល 30 នាទី ដែលរំខានដល់ប្រព័ន្ធទំនាក់ទំនងនៅលើយន្តហោះ និងធ្វើឱ្យទូរស័ព្ទមិនអាចភ្ជាប់ទៅប្រព័ន្ធ wifi របស់យន្តហោះបាន។
អ្នកបើកយន្តហោះត្រូវបានបង្ខំឱ្យពឹងផ្អែកលើប្រព័ន្ធរុករកជំនួស ដើម្បីធានាឱ្យមានការបន្តការហោះហើរប្រកបដោយសុវត្ថិភាព។
ខណៈពេលដែលហេតុផល នៅពីក្រោយការវាយប្រហារ នៅតែមិនច្បាស់លាស់ វត្តមានរបស់ Shapps នៅលើជើងហោះហើរ បានចោទជាសំណួរទាក់ទងនឹងការកំណត់គោលដៅដោយចេតនា។
យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់យន្តហោះមិនត្រូវបានគេធ្វើឱ្យខូចខាតឡើយ។
The Independent ដែលដកស្រង់ប្រភពការពារជាតិ បាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានគេដាក់ឈ្មោះថា “គ្មានទំនួលខុសត្រូវយ៉ាងព្រៃផ្សៃ” និងជាហានិភ័យដែលមិនចាំបាច់បង្កឡើងចំពោះយន្តហោះស៊ីវិល៕