ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១ តំបន់វាលទំនាប
សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

២ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។

៣ តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *