(មណ្ឌលគិរី)៖ មេធាវីចំនួន២រូប នឹងធ្វើការស្រាវជ្រាវពិនិត្យ លើសំណុំរឿង ពាក់ព័ន្ធអ្នកកាសែតទាំង៨នាក់ ដែលត្រូវបានតុលាការខេត្តមណ្ឌលគិរី ចោទប្រកាន់ពីបទ(កំហែងយក)។
-នេះបើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទនៅថ្ងៃទី២០.០៣.២០២៤។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី ។
បានសម្រេចឃុំខ្លួន អ្នកសារព័ត៌មានចំនួន៦នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ(កំហែងយក)ប្រាក់ពីអ្នកដឹកឈើចំនួន៤៥ម៉ឺនរៀល។
ដែលបានប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមមាត្រា ៣៦៣និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។
ខណៈអ្នកសារព័ត៌មានជាស្ដ្រីចំនួន២នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យមកផ្ទះវិញ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ..!។
-អ្នកសារព័ត៌មានដែលជាប់ចោទនិងឃុំខ្លួន៖
ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន)។
២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន) ។
៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។
៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។
៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)(ឃុំខ្លួន)។
៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com(ក្រៅឃុំ)។
៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ក្រៅឃុំ)។
៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ឃុំខ្លួន)។
អ្នកកាសែតទាំង៨នាក់ខាងលើ ត្រូវបាន នគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹងរបស់ អ្នកដឹកជញ្ជូនឈើ!។
-ការចាប់និងឃុំខ្លួន អ្នកកាសែតនៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស..!។
ស្របពេលដែលពួកគាត់ អះអាងថាខ្លួនពុំបានទារប្រាក់ ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយ.បែរជាត្រូវរងបណ្ដឹង និងរងការឃាត់ខ្លួនទៅវិញ….?! ។
ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើ ឈានដល់សម្របសម្រួលគ្នា ក្រោមហេតុផល មនោសញ្ចេតនា.រាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើ។
ដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ..!។
បើតាមក្រុមអ្នកកាសែត ប្រាក់៤៥ម៉ឺនរៀល ដែលអ្នកដឹកឈើប្រគល់ឱ្យនោះ គឺភាគីអ្នកដឹកឈើ តាមសម្រួល និងប្រគល់ឱ្យខ្លួនប៉ុណ្ណោះ ខណៈពួកគេពុំបានទាមទារ ឬក៏ កំណត់យកឯណា..?!។
-ករណីខាងលើ ក្រុមអ្នកកាសែត បានចាត់ទុកថា ជាករណីធ្វើស៊ី ហាក់បីដូចជាមានការរៀបចំទុកមុន ពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ ។
ដោយថតសំឡេងឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ រួចប្ដឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង ទាំងដែល”មិនមានសំឡេងទារប្រាក់”៕