(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី២២.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ។
ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកល ក្រុមជនមួយក្តាប់តូច។
ដែលជ្រោកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយ មានគំនិតទុច្ចរិតយកបងប្អូន ដើម្បីកេងចំណេញនយោបាយ។
រដ្ឋបាលខេត្តបញ្ជាក់ថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ។
ដែលអះអាងកំពុងតែរត់ភាសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និង ការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ បានលើកឡើងយ៉ាងដូច្នេះថា«សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកលក្រុមជនមួយ ក្តាប់តូច ដែលជ្រោកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បី កេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាសុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំង របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌»។
សូមទំនាក់ទំនងសហការ ជាមួយអាជ្ញាធរខេត្ត.តាមរយៈទូរស័ព្ទលេខ ០១៧ ៧០១០០៧៕