បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃក្រុមមន្ត្រីសន្តិសុខ លោក Gabriel Attal មន្រ្តីការពារជាតិជាន់ខ្ពស់បារាំង បានប្រកាសថា រដ្ឋាភិបាលកំពុងបង្កើនសុវត្ថិភាព ដើម្បីការពារភេរវកម្ម បន្ទាប់ពីមានករណីបាញ់ប្រហារ កក្រើកក្រុងមូស្គូ។
លោក Attal បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការសម្រេចចិត្ត ដែលកើតឡើងប៉ុន្មានខែ ។
មុនពេលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកនោះត្រូវបានដាក់ចេញហើយ ។
ដោយសារតែភាពជាក់ស្តែងនៃការទទួលស្គាល់របស់ក្រុម ISIS ចំពោះការវាយប្រហារលើទីក្រុងមូស្គូ និងការគំរាមកំហែងធំមកលើប្រទេសរបស់យើង»។
គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នរបស់បារាំងមាន ៣កម្រិត ហើយកម្រិតខ្ពស់បំផុតកំណត់ឡើងនៅពេលមានការវាយប្រហារនៅក្នុង ឬនៅក្រៅប្រទេស ឬនៅពេលដែលការគំរាមកំហែងមួយត្រូវបានចាត់ទុកថាជិតមកដល់។
ការណ៍នេះ នឹងអនុញ្ញាតឱ្យមានវិធានការសន្តិសុខកាន់តែតឹងរ៉ឹង ដូចជាការល្បាតរបស់កងកម្លាំងប្រដាប់អាវុធតាមទីសាធារណៈ ដូចជាស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកន្លែងប្រតិបត្តិសាសនាជាដើម៕