ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអង្គារថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 32,414 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ប្រជាជនប៉ាឡេស្ទីន 74,787 នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយលុក ផងដែរ។
ក្រសួងបាននិយាយថា “ការវាយប្រហារ របស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 81នាក់ និង 93 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។
“មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅលើផ្លូវ និងអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ”។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សជិត 1,200 នាក់៕