យោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង200នាក់ក្នុងអំឡុងពេល វាយឆ្មក់លើមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Gaza ។
សេចក្តីថ្លែងការណ៍ របស់យោធាបាននិយាយថា កម្លាំងទាហាននៅតែប្រយុទ្ធនៅមន្ទីរពេទ្យ។
ដោយបានបន្ថែមថា “អ្នកបំផ្លិចបំផ្លាញប្រហែល 200នាក់ត្រូវបានលុបចោល” ។
កងទ័ពបានអះអាងថា កងកម្លាំងរបស់ខ្លួន បានជម្លៀសជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យទៅកាន់ផ្នែកផ្សេងទៀតនៃមន្ទីរពេទ្យ ។
“ដែលកងទ័ពបានរៀបចំ និងបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមានការព្យាបាលវេជ្ជសាស្រ្តត្រឹមត្រូវបន្ត”។
កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ចូលមន្ទីរពេទ្យ ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅតំបន់ហ្គាហ្សាស្ទ្រីប ។
ដែលមានអ្នកជំងឺរាប់ពាន់នាក់ និងមនុស្សផ្លាស់ទីលំនៅកាលពីថ្ងៃទី១៨ ខែមីនា។
អ៊ីស្រាអែល បានធ្វើការវាយលុកយោធាដ៏សាហាវ មួយលើតំបន់ប៉ាឡេស្ទីន ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស។
ដែលជនជាតិអ៊ីស្រាអែល ប្រមាណ ១ ២០០នាក់ត្រូវបានសម្លាប់។
ប្រជាជនប៉ាឡេស្ទីនជិត32,500 នាក់ត្រូវបានសម្លាប់ និងជាង 74,900 នាក់បានរងរបួស ចំពេលមានការបំផ្លិចបំផ្លាញដ៏ធំ និងកង្វះខាតសម្ភារៈចាំបាច់៕