ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្រុកសំរោងទង ករណីលេងល្បែងស៊ីសង”អាប៉ោង”

(កំពង់ស្ពឺ)៖ កម្លាំងអធិការស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ដើម្បីចាត់ការតាមច្បាប់.ពាក់ព័ន្ធករណី លេងល្បែងស៊ីសង«អាប៉ោង»។
-ការឃាត់ខ្លួននេះ បានថ្វើឡើង នៅព្រៃខាងលិច ភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤។
ជនសង្ស័យទាំង៤នាក់÷
ទី១- ឈ្មោះ សៀង អៀ ភេទប្រុស អាយុ ៤៣ឆ្នាំ (អ្នកបាញ់មេ)។
២- ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ ៦១ឆ្នាំ អ្នកទាំង២ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ផុន ខា ភេទប្រុស អាយុ ៤៣ឆ្នាំ ភូមិចេក ឃុំជើងរាស់ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ អែម ស ភេទស្រី អាយុ ៥៩ឆ្នាំ នៅភូមិក្រាំងតារ័ត្ន ឃុំពា្នយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះសមត្ថកិច្ចដកហូត
មេអាប៉ោង ១ កំរាល១ ចាន១ ម៉ូតូ ១គ្រឿង និងលុយចំនួន ១៦៥.០០០៛ (ដប់ប្រាំមួយម៉ឺនប្រាំពាន់រៀល)។
បច្ចុប្បន្ន អ្នកទាំង៤ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version