(ពោធិ៍សាត់)៖ នៅព្រឹកទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង បានចូលរួមសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តមណីរតនារាម។
សម្តេចធិបតី បានថ្លែងថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីសម្ពោធសមិទ្ធផលផ្នែកសាសនាលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលបានគាំទ្រការដឹកនាំគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ អ្នកពោធិ៍សាត់ប្រមាណ ៨៧ភាគរយបានចេញទៅបោះឆ្នោត ហើយជាង ៩០ភាគរយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
សម្តេចធិបតី បានថ្លែងថា ឆ្លើយតបការជឿទុកចិត្តនេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។
សម្តេចធិបតី បានចាត់ទុកសំណង់ផ្នែកព្រះពុទ្ធសាសនានៅក្នុងវត្តមណីរតនារាម នឹងក្លាយជាសំណង់ផ្នែកព្រះពុទ្ធសាសនាចាក់គ្រឹះរាប់រយឆ្នាំទៅមុខទៀត។
សម្តេចធិបតី ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នាញ៉ាំងឱ្យសមិទ្ធផលនេះលេចជារូបរាងឡើង។
សម្តេចធិបតី បានថ្លែងអំណរព្រះគុណ ថ្លែងអំណរគុណដល់ព្រះសង្ឃ គណៈកម្មការវត្ត និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាដឹកនាំកសាងសមិទ្ធផលនានាក្នុងវត្តមណីរតនារាម។
សម្តេចតេជោ បានថ្លែងអំណរគុណក្រសួងធនធានទឹក និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានប្រឹងប្រែងអន្តរាគមន៍ដោះស្រាយគ្រោះរាំងស្ងួតជូនប្រជាកសិករ។
សម្តេចធិបតី បានថ្លែងថា កិច្ចការជួយប្រជាពលរដ្ឋជាភារកិច្ច ដែលត្រូវតែធ្វើ និងបម្រើប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះទឹកដៃនៃការសាងសង់ ក៏ដូចជាការគូរគំនូនានាទៅព្រះបទុមចេតិយ ដែលមានភាពស្អាត និងប្រណីត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរមានបំណងជំរុញសមត្ថភាពកូនខ្មែរឱ្យបង្កើតអ្វីដោយខ្លួនឯងឱ្យបានច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព ជាធាតុដ៏សំខាន់សម្រាប់ការកសាងជាតិ។ ពាក្យសន្តិភាពច្រើន ប្រសើរជាងអត់។ ដូច្នេះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សម្រាប់កម្ពុជា។
សម្តេចធិបតី បានថ្លែងថា សេរីភាពផ្នែកសាសនា ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហមឆ្នា១៩៧៩។
សម្តេចធិបតី បានថ្លែងថា សមិទ្ធផលតាមទីអារាមរីកស្គុះស្គាយទៅបាន ដោយសារប្រជាពលរដ្ឋមានលទ្ធភាព មានជីវភាពល្អប្រសើរ។
សម្តេចធិបតី បានថ្លែងថា បើគ្មានវប្បធម៌ចែករំលែកទេ មិនអាចសាងសង់សមិទ្ធផលរួមបាននោះឡើយ។
សម្តេចធិបតី បានថ្លែងថា វប្បធម៌ចែករំលែកក្នុងសង្គមខ្មែរមានភាពទូលំទូលាយ។
សម្តេចធិបតី បានរំលឹកសម្តីអ្នកស្រាវជ្រាវមួយរូបលើកឡើងថា ប្រទេសងើបពីសង្គ្រាមវប្បធម៌ចែករំលែកមិនសូវមានទេ ប៉ុន្តែនៅកម្ពុជាខុសគេ គឺមានវប្បធម៌ចែករំលែកទូលំទូលាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌រំលែក និងវប្បធម៌ជួយគ្នា ត្រូវតែបន្តរក្សាឱ្យបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទទួលបានការអប់រំផ្នែកសាសនាតាំងពីតូច តាមរយៈជីដូន។ អប់រំឱ្យធ្វើអំពើល្អ មិនឱ្យនិយាយកុហកជាដើម…។
សម្តេចធិបតី បានថ្លែងថា ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន មិនប្រាកដថាមានសេចក្តីសុខនោះឡើយ បើគ្មានសីលធម៌ និងគុណធម៌ច្បាស់លាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីប្រទេសរីកចម្រើនដល់កម្រិតណា ក៏មិនអាចបោះបង់តួនាទីសាសនាបាននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ កម្ពុជា មានវត្តតែមួយទេ ឥឡូវមានជាង ៥ពាន់វត្ត, មានព្រះសង្ឃជាង ៧ម៉ឺនអង្គ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាសនា និងវប្បធម៌ ផ្សារភ្ជាប់គ្នាយ៉ាងសំខាន់។ ក្នុងនោះសាសនា ឥទ្ធិពលសាសនា បានរួមចំណែកដល់ការថែរក្សាវប្បធម៌។
សម្តេចធិបតី បានថ្លែងថា ការព្រួយបារម្ភរឿង សង្ក្រាន្ត ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។
សម្តេចធិបតី បានថ្លែងថា កិច្ចការពារសម្បត្តិវប្បធម៌ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាប់អាណត្តិមកហើយ កម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ។
សម្តេចធិបតី បានថ្លែងថា កម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ សង្ក្រាន្ត ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ។
ឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្តនានា។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយចំនួន៧ទៀត។
សម្តេចធិបតី បានថ្លែងថា សម្តេចបានណែនាំឱ្យក្រសួងរៀបចំឯកសារដាក់ពាក្យ សង្ក្រាន្ត ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ។សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងទៀត រឹតតែប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី បានថ្លែងថា ពលករខ្មែរនៅថៃ មិនតម្រូវឱ្យបង់ថ្លៃសេវាចូលប្រទេសថៃវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែន របស់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ហើយមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ។
សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនមែនយកចិត្តតែលើការអភិវឌ្ឍនោះទេ គឺយកចិត្តទុកដាក់លើការងារអភិរក្សផងដែរ។
សម្តេចធិបតី បានថ្លែងថា ដើម្បីទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ ត្រូវ ពង្រឹងការបន្តអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបំពាន និងប្រព្រឹត្តខុស។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកុំឱ្យពាក់ព័ន្ធ បើពាក់ព័ន្ធត្រូវបញ្ចប់តួនាទី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈអភិបាលក្រុង/ស្រុក ជាអ្នកមានសមត្ថកិច្ចជួរមុខ ក្នុងការទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ។
សម្តេចធិបតី បានថ្លែងថា នៅកន្លែងមានបញ្ហាក្តៅពាក់ព័ន្ធការទន្ទ្រានដីសម្បត្តិរដ្ឋ ត្រូវគិតគូរតែងតាំង និងផ្លាស់ប្តូរថ្នាក់ដឹកនាំស្រុក ដោយគិតពីប្រសិទ្ធភាពការងារ។
សម្តេចធិបតី បានថ្លែងថា រឿងជួយប្រជាពលរដ្ឋអត់ដីធ្លីត្រូវតែជួយ តែកិច្ចការពារដីជាសម្បត្តិរបស់រដ្ឋក៏ត្រូវតែការពារ។
សម្តេចធិបតី បានថ្លែងថា ក្រុង/ស្រុកចំនួន១០ ដែលមានសកម្មភាពទន្ទ្រានដីរបស់ខ្លាំង នឹងត្រូវពិចារណាផ្លាស់ប្តូរថ្នាក់ដឹកនាំ។
សម្តេចធិបតី ណែនាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុក។
សម្តេចធិបតី ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិដែលមានដីទំហំក្រោម១០ហិកតា។
សម្តេចធិបតី បានថ្លែងថា សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត។
ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវ ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូត សម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ ទុកពេល៦ខែ៕