រដ្ឋសភានៃប្រទេសន័រវេស បានរងការគំរាមកំហែង បំផ្ទុះគ្រាប់បែក!

រដ្ឋសភា នៃប្រទេសន័រវេស កាលពីថ្ងៃពុធ បានទទួលការគំរាមកំហែងដោយគ្រាប់បែក ហើយសន្តិសុខនៅជុំវិញ Storting ត្រូវបង្កើនឡើង។
-នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធដោយដកស្រង់ប្រភពផ្លូវការ។

ប៉ូលីសបាននិយាយថា មន្រ្តីបានស្ថិតនៅកន្លែងកើតហេតុជាមួយ នឹងវិធានការសុវត្ថិភាពខ្ពស់ ។
បន្ទាប់ពីសភាន័រវេស Storting បានទទួលការគម្រាមកំហែង ដោយគ្រាប់បែកមួយ កាសែត Norwegian daily VG បានរាយការណ៍។

លោក Gabriel Langfeldt មក​ពី​នាយកដ្ឋាន​ប៉ូលិស បាន​និយាយ​ថា ពួកគេ​គ្មាន​ព័ត៌មាន​ថា​៖ មាន​គ្រោះថ្នាក់​ដល់​ភាគី​ទី​បី​ទេ ។
ខណៈ​ដែល​ក៏​មិន​មាន​ព័ត៌មាន​ថា​មាន​នរណា​ម្នាក់​រង​របួស​ដែរ។

យោងតាមលោក Pal Munck ប្រធានផ្នែកសន្តិសុខរបស់ Storting ការគំរាមកំហែងនេះត្រូវបានទទួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
VG បាននិយាយថា ប៉ូលីសបានទទួលរបាយការណ៍ទាក់ទងនឹងការគំរាមកំហែងនៅម៉ោង 9.48 ព្រឹកម៉ោងក្នុងស្រុក (0748GMT) ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version