ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលហ្គាហ្សា បាននិយាយនៅថ្ងៃពុធថា ការវាយបករបស់កងទ័ពអ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ..!។
បានសម្លាប់ កុមារចំនួន ១៤.៥០០នាក់ ស្ត្រីចំនួន៩.៥៦០នាក់ និងជនរងគ្រោះចំនួន៧.០០០នាក់ទៀតស្ថិតនៅក្រោមគំនរបាក់បែកឬបាត់ខ្លួន និងរបួសសរុបចំនួន៧៥.៥៧៧នាក់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា កុមារចំនួន៣០នាក់បានបាត់បង់ជីវិត។
ដោយសារតែកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹក។
បុគ្គលិកថែទាំសុខភាពចំនួន៤៨៤ នាក់ អ្នកកាសែត១៤០នាក់ និងបុគ្គលិកការពារជនស៊ីវិល៦៥នាក់ក៏ត្រូវបានសម្លាប់ផងដែរ។
ចំនួនអ្នករបួស ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវទៅព្យាបាលនៅក្រៅប្រទេស មានចំនួន ១១.០០០នាក់ ហើយអ្នកជំងឺមហារីក១០.០០០ នាក់ ប្រឈមនឹងការស្លាប់ ដោយសារការថែទាំសុខភាពមិនគ្រប់គ្រាន់៕