(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី០៤.០៤.២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេច មិនចិត្តអាក្រក់ចំពោះការជ្រើសរើសមន្រ្ដីថ្មីនោះទេ ។
ប៉ុន្ដែការជ្រើសរើសនេះ គឺត្រូវមានការឯកភាពគ្នាច្បាស់លាស់ តាមរយៈ ការវាយតម្លៃលើតម្រូវការនៃការជ្រើសរើសដែលជាតម្រូវការរបស់ក្រសួង ស្ថាប័នរបស់ខ្លួន។
តើត្រូវការជំនាញអ្វី ខ្លះខាតនៅកន្លែងណាឱ្យប្រាកដលើរឿងនេះ៕