(ព្រៃវែង)៖ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជួន សុខេម អគ្គនាយិការង កំពង់ផែស្វ័យតភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុឺ បាវី អគ្គនាយកកំពង់ផែស្វ័យតភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី
ដែលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាគណៈកម្មការគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន តាគោក ស្រុកព្រះស្តេច បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ។
ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលឆាប់ៗថ្ងៃខាងមុខនេះ។
ក្នុងនោះក៏មានរៀបចំពិធីលេងកម្សាន្ត ជាច្រើនប្រភេទទៅតាមទម្រង់បែបបទសិល្បៈវប្បធម៌ខ្មែរ និងមានការអញ្ជើញចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអាជ្ញាធរក្នុងស្រុកព្រះស្ដេច និងយុវជនប្រុសស្រីជាច្រើននាក់ អ្នកផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក អាំ សុផល គណៈកម្មការគ្រប់គ្រងវិទ្យាល័យ ។
ដែលបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តថ្ងៃ និងបង្ហាញពីការថែរក្សា និងលើកស្ទួយនូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ខ្មែរ។
បន្ថែមពីនេះ ក៏បានផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ។
លោកនាយកវិទ្យាល័យ បានមានប្រសាសន៍ថា នេះជាលើកទី ៤ហើយ ដែលវិទ្យាល័យបានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនេះឡើង ។
ហើយសម្រាប់សង្ក្រាន្តឆ្នាំថ្មី ២០២៤នេះ យើងកំណត់ហៅថាអនុស្សាវរីយ៍ សង្ក្រាន្តវិទ្យាល័យខ្ញុំ ដោយប្រារព្ធធ្វើ រយៈពេលមួយថ្ងៃ ចាប់ពីម៉ោង ៧.៣០នាទីព្រឹក រហូតដល់ម៉ោង៧ ល្ងាច។
លោកនាយកបញ្ជាក់ទៀតថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញនៅប្រពៃណីវប្បធម៌ពីដូនតារបស់ខ្មែរយើង ឲ្យសិស្សានុសិស្ស និងយុវជនបានចងចាំហើយចេះចូលរួមថែរក្សាមរតកដំបូងផងទាំងនេះ។ជាពិសេសចង់ឱ្យសិស្សានុសិស្សទាំងអស់ ចេះចូលរួមសហការសាមគ្គីគ្នា ធ្វើការងារជាក្រុមទៅតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន តាមភាពទាន់សម័យ និងតាមបែបបទប្រពៃណីខ្មែរ។
គួរជម្រាបថា ក្នុងពិធីនេះមានការរៀបចំលេងល្បែងប្រជាប្រិយ៍ជាច្រើនប្រភេទ ដូចជា ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង វាយក្អម បាញ់ទឹក និងរាំលេងផងដែរ៕