គ្រោះរញ្ជួយដីកម្រិត៤.៨រ៉ិចទ័រ បានអង្រួនរដ្ឋ New Jersey និងញូវយ៉ក ភាគឦសាន នៃសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ។
-នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក។
អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul ក៏បាននិយាយនៅលើ X.ដែរថា”ក្រុមការងាររបស់ខ្ញុំកំពុងវាយតម្លៃផលប៉ះពាល់ និងការខូចខាត ដែលអាចកើតមាន ហើយយើង នឹងធ្វើបច្ចុប្បន្នភាពជាសាធារណៈពេញមួយថ្ងៃ”។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតឡើយទេ៕