(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤..!។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់អំពីការងារអាទិភាពចម្បងៗចំនួន២ ។
ដែលសម្តេចតេជោបានលើកឡើង នាសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ កន្លងមក ។
គឺការជំរុញទំនាក់ទំនងអន្តរជាតិ លើកកម្ពស់ការទូតសភា និងបង្កើនកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ។
ដើម្បីបន្តចូលរួមចំណែកអស់ពីសមត្ថភាពដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងការអភិវឌ្ឍប្រទេសជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ៕