(ក្រចេះ)៖ ក្រុមអ្នកលេងល្បែងនិងបើកទីតាំងល្បែងស៊ីសង អាប៉ោង.យូគី(ល្បែងកូនសត្វ)នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ.!។
បានត្អូញត្អែរថា ពិបាកណាស់សព្វថ្ងៃនេះ រកប្រាក់ចំណេញលែងបានហើយ…!។
ព្រោះ! ចំណាយរត់ការសុំសមត្ថកិច្ចអស់ច្រើនពេក ដោយល្បែង១វង់ៗ បង់អស់ជាង១លានរៀល ក្នុង១ខែយ៉ាងទៀងទាត់..!។
-ប៉ុន្តែករណីនេះ ត្រូវសមត្ថកិច្ចមូលដ្ឋាន បដិសេធចោល!។
សេចក្ដីរាយការណ៍បានប្រាប់«ដើមរាំង»ថាៈ ទីតាំងល្បែងស៊ីសងអាប៉ោង.យូគី(ល្បែងកូនសត្វ)ទាំងនោះមានដូចជា៖
ទី១៖ ត្រង់ចំណុចផ្លូវកែងក្រោមដើមអំពិល ស្ថិតនៅភូមិអាហារ ឃុំសោប ស្រុកព្រែកប្រសព្វ.។
២៖ ត្រង់ចំណុចផ្ទះឈ្មោះ ស្រីម៉ៅ ស្ថិតនៅភូមិរលំភ្នៅ ឃុំសោប ស្រុកព្រែកប្រសព្វ.។
៣៖ ត្រង់ចំណុចស្រែពពេល ស្ថិតនៅភូមិស្រែពពេល ឃុំសោប ស្រុកព្រែកប្រសព្វ.។
៤៖ ត្រង់ចំណុចផ្ទះវីងវេរលុយ
ស្ថិតនៅភូមិអាហារ ឃុំសោប ស្រុកព្រែកប្រសព្វ.(លេងពេលយប់)។
និងទី៥៖ ត្រង់ចំណុចអូរតាខិល ក្រោមដើមឈើខាងត្បូងផ្ទះ តាសឿង ស្ថិតនៅភូមិអាហារ ឃុំសោប ស្រុកព្រែកប្រសព្វ.។
-នេះគ្រាន់តែជាទីតាំង ដែលរាប់ត្រួសៗប៉ុណ្ណោះ និងកំពុងបើកលេងល្បែងស៊ីសងរាល់ថ្ងៃខួបប្រាំងខួបវស្សា ជាយូរឆ្នាំមកហើយ!។
ពោលគឺ នៅមានទីតាំងល្បែងអាប៉ោង.យូគី(ល្បែងកូនសត្វ)មួយចំនួនទៀតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ដែលពុំទាន់រៀបរាប់អស់.!។
ពាក់ព័ន្ធករណីនេះ អ្នកលេងល្បែងម្នាក់ បានបញ្ជាក់ថា រាល់ការបើកល្បែងទាំង៥ទីតាំងត្រង់ចំណុចខាងលើ។
គឺសុទ្ធតែបានរត់ការបង់លុយឱ្យសមត្ថកិច្ចទាំងអស់ ជាថ្នូរនឹងមិនចាប់ឬបង្ក្រាប..!។
ដោយមានឈ្មោះ វុត្ថា និងប្រពន្ធឈ្មោះ លីម នៅភូមិអាហារ ឃុំសោប ស្រុកព្រែកប្រសព្វ ជាអ្នកសម្របសម្រួលក្នុងការបើកល្បែង និងជាអ្នកកាន់កញ្ចប់បង់លុយឱ្យសមត្ថកិច្ច ជារៀងរាល់ខែ.!។
ប្រភពដដែលបញ្ជាក់ថា សម្រាប់ការបើកល្បែង.អាប៉ោង.យូគី(ល្បែងកូនសត្វ)នៅក្នុងមូលដ្ឋាន ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
គឺបានបង់លុយឱ្យលោក ធួន អែម នាយប៉ុស្តិ៍នគរបាលឃុំសោប ចំនួន៩០ម៉ឺនរៀលក្នុង១ខែយ៉ាងទៀងទាត់…!។
បង់ឱ្យប៉ូលីសព្រហ្មទណ្ឌស្រុកព្រែកប្រសព្វ ឈ្មោះ ថា ដែលប្រើលេខទូរស័ព្ទ 0977776033 ចំនួន៦០ម៉ឺនរៀល ក្នុង១ខែ.!។
បង់ឱ្យប៉ូលីសព្រហ្មទណ្ឌខេត្តក្រចេះ ឈ្មោះ ឈុន ឡេង ដែលប្រើលេខទូរស័ព្ទ 0973278787 ចំនួន៦០ម៉ឺនរៀលក្នុង១ខែ.!។
មិនត្រឹមតែប៉ុណ្ណោះទេ អ្នកលេងល្បែង ត្រូវបង់លុយឱ្យអ្នកពាក់ព័ន្ធ មួយចំនួនទៀត ធ្វើឱ្យការចំណាយប្រចាំខែកើនឡើង។
-ឆ្លើយតបនិងការចោទប្រកាន់ខាងលើនៅថ្ងៃទី១០.០៤.២០២៤ លោក អ៊ីម វុត្ថា ជាអ្នកបើកល្បែងត្រង់ចំណុចខាងលើ បានថ្លែងប្រាប់«ដើមរាំង»ថា ខ្លួនពិតជាបានបង់លុយឱ្យ សមត្ថកិច្ចប្រាកដមែន គឺក្នុង១កន្លែងៗអស់ជាង១លានរៀល សម្រាប់១ខែម្ដង…!។
បើតាមលោក អ៊ីម វុត្ថា លុយដែលខ្លួនបង់ឱ្យសមត្ថកិច្ច រាល់ខែនោះជា(មនោសញ្ចេតនា)។
ខណៈរូបលោក ជាអ្នកលេងល្បែង ត្រូវមានទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ច បើមិនអញ្ចឹងទេ ប្រឈមនឹងការចាប់ខ្លួន។
លោក អ៊ីម វុត្ថា បន្តថា ពាក់ព័ន្ធនឹងឈ្មោះ ស៊ុន សុខនី ភេទស្រី អតីតដៃគូចូលហ៊ុនល្បែងជាមួយរូបលោក។
ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីចុង ខែកុម្ភៈ ឆ្នាំ២០២៤នោះ.មិនមែនមកពីលោកប្ដឹងឱ្យចាប់នោះទេ!
ពោលគឺ មកពីឈ្មោះ ស៊ុន សុខនី លេងល្បែង ដោយមិនរត់ការសុំគេ មិនបង់ឱ្យគេ ទើបគេចាប់…!។
ជាមួយគ្នានោះលោក អ៊ីម វុត្ថា ក៏បានសម្ដែងការស្មោះត្រង់ថា កន្លងមករាប់ឆ្នាំហើយ ដែលខ្លួនបង់លុយឱ្យសមត្ថកិច្ចជំនួសឈ្មោះ ស៊ុន សុខនី ក្នុងការចូលហ៊ុនល្បែងនិងលេងល្បែង..!។
ប៉ុន្តែមួយរយៈចុងក្រោយនេះ បែកបាក់សាមគ្គី លែងចូលហ៊ុនគ្នា និងលេងល្បែងទីតាំងផ្សេងគ្នា.ជាហេតុនាំឱ្យរូបលោក លែងបង់លុយជំនួសដូចមុនៗ ទើបឈានដល់សមត្ថកិច្ចចាប់ខ្លួន។
-លោក អ៊ីម វុត្ថា បញ្ជាក់ថា នៅមុនចុះចាប់ សមត្ថកិច្ចបានសួរមកខ្លួនថា តើល្បែងត្រង់ចំណុចដែលឈ្មោះ ស៊ុន សុខនី កំពុងលេងនោះ ជារបស់អ្នកណា..?។
-លោក អ៊ីម វុត្ថា បានឆ្លើយថា មិនមែនជាទីតាំងរបស់ខ្ញុំទេ ក្រោយមកសមត្ថកិច្ច ក៏បានដាក់កម្លាំងចុះចាប់.!។
-ចំណែកលោក ធួន អែម នាយប៉ុស្តិ៍នគរបាលឃុំសោប បានថ្លែងបដិសេធប្រាប់«ដើមរាំង»កាលពីល្ងាចទី០៩.០៤.២០២៤ថា រូបលោកមិនពាក់ព័ន្ធ ក្នុងការយកលុយពីអ្នកលេងល្បែងអីទាំងនុងទេ។
លោកនាយប៉ុស្តិ៍បន្តថា បើមានការចោទប្រកាន់មកលើរូបលោកបែបនេះ លោកនឹងចុះបង្ក្រាបតែម្ដង!។-ចំពោះប៉ូលីសព្រហ្មទណ្ឌស្រុកព្រែកប្រសព្វ ឈ្មោះ ថា ដែលប្រើលេខទូរស័ព្ទ 0977776033 បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី១០.០៤.២០២៤ថា រូបលោកពុំបានយកលុយពីល្បែងនោះទេ.!។
លោកបន្តថា ល្បែងគេលួចលេង ខ្ញុំចុះបង្ក្រាបជាបន្តបន្ទាប់ដែរហ្នឹង។-ចំណែកលោក ចន្ទ សុផល្លា អធិការស្រុកព្រែកប្រសព្វ បានថ្លែងថា រូបលោក ពុំដែលដឹងរឿងយកលុយពីល្បែងអ្វីទេ។-ជាមួយគ្នានោះ ប៉ូលីសព្រហ្មទណ្ឌខេត្តក្រចេះឈ្មោះ ឈុន ឡេង ដែលប្រើលេខទូរស័ព្ទ 0973278787 ក៏បានថ្លែងបដិសេធថា ខ្លួនមិនពាក់ព័ន្ធនឹងការយកលុយ ពីល្បែងនោះឡើយ!។-ដោយឡែកលោក ជួង ឈឿន មេភូមិអាហារ ឯនេះវិញ បានថ្លែងទទួលស្គាល់ថា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិតជាមានការលេងល្បែងប្រាកដមែន.!។
លោកមេភូមិ.បន្តថា ខ្ញុំមិនដឹងធ្វើម៉េចទេ ព្រោះហាមទៅគេមិនស្ដាប់ គេនៅតែលេងរាល់ថ្ងៃ ហើយការលេងល្បែងនោះ គឺលេងនៅទីសាធារណៈ ក្បែរផ្លូវតែម្ដង។
ជុំវិញរឿងរ៉ាវខាងលើ គឺជាការលើកឡើងរបស់អ្នកពាក់ព័ន្ធ និងការបកស្រាយរបស់សមត្ថកិច្ច ហើយក៏មានការបញ្ជាក់ពីលោកមេភូមិផងដែរ..!។
ក្នុងនោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ ដោយទុកការងារនេះជូនថ្នាក់ដឹកនាំ ពិនិត្យស្រាវជ្រាវចាត់វិធានការ តាមជំនាញទៅចុះ៕