ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលនៅក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។
ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់14,854 នាក់។
ជនរងគ្រោះរួមមានកុមារ 6,150 នាក់ និងស្ត្រីជាង 4,000 នាក់ ខណៈដែលមនុស្សជាង 36,000 នាក់បានរងរបួស។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សប្រហែល 7,000 នាក់នៅតែមិនទាន់បានរាប់បញ្ចូលក្នុងនោះមានកុមារជាង 4,700 នាក់។
ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានធ្វើឱ្យវិហារអ៊ិស្លាមចំនួន ៨៨ ត្រូវបានបំផ្លាញ១៧៤ កន្លែងផ្សេងទៀតរងការខូចខាតមួយផ្នែក ខណៈព្រះវិហារចំនួនបីត្រូវបានកំណត់គោលដៅ។
អ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាស និងដីដោយឥតឈប់ឈរលើតំបន់ Gaza Strip បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា៕