ក្រសួងសុខាភិបាលដែនដី បាននិយាយកាលពីថ្ងៃសៅរ៍ថា៖យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន 37 នាក់ទៀតបានស្លាប់ និង 68នាក់ផ្សេងទៀត បានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការកាន់កាប់របស់អ៊ីស្រាអែល (កងកម្លាំង) បានធ្វើការសម្លាប់រង្គាល។
ដោយបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ។
ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ដោយបំពានលើការសម្រេចបណ្ដោះអាសន្ន របស់តុលាការយុត្តិធម៌អន្តរជាតិ អ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ Gaza Strip ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤.០៤៩ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង ៧៦.៩០១ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី ៧ខែតុលា។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត 1,200 នាក់។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រានប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈ 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ។
អ៊ីស្រាអែលជាប់ចោទពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ។
សេចក្តីសម្រេចបណ្តោះអាសន្នក្នុងខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕