(កំពង់ស្ពឺ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤។
បានសម្រេចចេញដីកា បង្គាប់ឱ្យ ឃុំខ្លួនក្រុមក្លែងបន្លំជាសង្ឃចំនួន ១៤នាក់ ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន..!។
-ជនត្រូវចោទទាំង១៤នាក់៖
ទី១-ឈ្មោះ ភឹម ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំជុំគិរី ស្រុកឈូក ខេត្តកំពត។
២-ឈ្មោះ ឆេង ភ័ណ្ឌ ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកឈូក ខេត្តកំពត។
៣-ឈ្មោះ ញុឹង សុជាតិ ភេទប្រុស អាយុ ១៥ឆ្នាំ ភូមិដងទង់ ឃុំត្រពាំងនាល ស្រុកកំពត ខេត្តកំពត។
៤-ឈ្មោះ អុិន ធី ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិតាអៀក ឃុំឃីសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
៥-ឈ្មោះ ញ៉ា ជឿន ភេទប្រុស អាយុ ១៧ ភូមិបុះញីញ ឃុំកូនសត្វ ស្រុកឈូក ខេត្ដកំពត។
៦-ឈ្មោះ ញន សុខគា ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិត្រពាំងនៀល ឃុំត្រពាំងនៀល ស្រុកដងទង់ ខេត្តកំពត។
៧-ឈ្មោះ ញីន ព្រឿន ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិត្រពងនាល ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
៨-ឈ្មោះ ច្រាន់ ប៉ាវ ភេទប្រុស អាយុ ២៩ ឆ្នាំ ភូមិទទង់ ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
៩-ឈ្មោះ យាយ ភារុណ ភេទប្រុស អាយុ ២៩ឆ្នាំ ភូមិមាន ឃុំឃីមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០-ឈ្មោះ ចាន់រដ្ធា ភេទប្រុស អាយុ ៣៧ ភូមិត្រពាំងនៀល ឃុំទទង់ ស្រុកដងទង ខេត្តកំពត។
១១-ឈ្មោះ ហន ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ ភូមិដកធ្លក ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
១២-ឈ្មោះ ឃុំ រ៉ូត ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិត្រពងនៀល ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
១៣-ឈ្មោះ សន លីណា ភេទប្រុស អាយុ ឆ្នាំ ភូមិត្រពងរង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
១៤-ឈ្មោះ ញឹម គឹម ភេទប្រុស អាយុ ៣៧ឆ្នាំភូមិដង់ ឃុំដងទង់ ស្រុកដង់ទង់ ខេត្ដកំពត។
-អ្នកទាំង១៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ងទី១៨ ខែមេសា ឆ្នាំ២០២៤។
ក្រោយពួកគេ បន្លំខ្លួនជាព្រះសង្ឃមកបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងចូលឆ្នាំ ក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង។
បន្ទាប់ពីបិណ្ឌបាតរួច ពួកគេបានគេចឡេីងរបង និងលូនក្រោមខ្សែលួសរបង។
ដោយមិនហ៊ាន ចេញតាមច្រកក្លោងទ្វារខាងមុខឡើយ ព្រោះមានសមត្ថកិច្ច នៅចាំទីនោះច្រេីនពេក ។
ដោយឃេីញសកម្មភាពបែបនេះសមត្ថកិច្ច មានការសង្ស័យ ក៏បាននាំគ្នាទៅមេីល ស្រាប់តែក្រុមសង្ឃទាំងនោះបាននាំគ្នារត់តែម្ដង។
រីឯបក្ខពួក ដែលជាអ្នកដឹកជញ្ជូនមក បានគេចខ្លួន និងរត់ចោលម៉ូតូកង់បី Passapp មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1KE-2876 (ឃាត់បាន)។
ក្រោយឃាត់ខ្លួន និងមានកិច្ចសហការពីការិយាល័យធម្មការស្រុក និងព្រះអនុគុណស្រុក បាននាំយកក្រុមសង្ឃក្លែង ទាំងនោះមកដល់វត្តត្រពាំងត្រោក ដើម្បីសាកសួរពាក់ព័ន្ធ ករណីខាងលេី ។
-ក្រុមសង្ឃក្លែងបន្លំទាំង១៤នាក់ បានទទួលស្គាល់ថា ពួកគេមិនមែនជាសង្ឃនោះទេ ហើយសមត្ថកិច្ចបានបន្ដធ្វេីតេស្ដរកសារធាតុញៀន ជាលទ្ធផលបានរកឃេីញ វិជ្ជមាន៩នាក់ អវិជ្ជមាន៥នាក់។
បច្ចុប្បន្នៈជនត្រូវចោទទាំង១៤នាក់ស្ថិតក្រោមការឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺ៕