សម្ដេចតេជោ សួរទៅកាន់លោក សាពូនមីដាដាថា តើឆ្កួតឬឡប់ឬចង់អួតអ្នកដទៃ!

(ភ្នំពេញ)៖ ក្រោយលោក សាពូនមីដាដា អតីតតារាចម្រៀងដ៏ល្បីនៅកម្ពុជា បង្ហោះថា កាលពី១១ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ប្រាក់មកឱ្យខ្លួន ជិត៧លានដុល្លារ..!។
ប៉ុន្តែដោយសារ គំនិតរបស់លោកមិនកើត ទើបប្រាក់ដែលសម្ដេចខំផ្ដល់ឱ្យ បែរជាហិនហោចអស់គ្មានសល់…!។
-ជាការឆ្លើយតប នៅប្រលប់ទី២៤.០៤.២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា«លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»។
សម្ដេចតេជោ ក៏បានលើកជាសំនួរថា«តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?»។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា”លោកសាពូនមីដាដា បានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះ
និងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។
តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។
ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។
កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។
លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version