(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យលោក គង់ សភា កើតឆ្នាំ១៩៧៥ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ ត ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
គួរម្លឹកថាៈ ថ្មីៗនេះលោក គង់ សភា បានធ្វើលិខិតសុំទោស សម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេច ក៏បានអនុគ្រោះទទួលយកការសុំទោសនេះ៕