(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤លោក ចឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បានចេញដីកាបង្គាប់មកសមត្ថកិច្ចឱ្យឈប់ចាប់ខ្លួន លោក គង់ សភា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ក្រោយព្រះមហាក្សត្រលើកលែងទោស។
-លោក គង់ សភា កូនប្រុសរបស់ លោក គង់ គាំ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។
បន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយស្នើដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
មុននឹងមានការស្នើលើកលែងទោស លោក គង់ សភា អតីតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយទទួលស្គាល់កំហុស ហើយបានស្នើ សម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ៕