តខ្សែភ្លើងទៅវាលស្រែដើម្បីឆក់ត្រី ចៃដន្យប៉ះចំដំណរឆក់ស្លាប់ខ្លួនឯង!

(ភ្នំពេញ)៖ បុរសម្នាក់បានត ខ្សែភ្លើងរាយទៅវាលស្រែ ដើម្បីឆក់ត្រី ប៉ុន្តែអកុសក៏បះចំដំណរ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់មួយរំពេច អ្នកភូមិមិនអាចជួយសង្គ្រោះទាន់។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សួន វិច្ឆិកា អាយុ៣១ឆ្នាំស្នាក់នៅភូមិឃុំខាងលើ។
នៅមុនកើតហេតុជនរងគ្រោះ បានតខ្សែភ្លើងរួចរាយទៅវាលស្រែក្បែរផ្ទះដើម្បីឆក់ត្រី។
ពេលកំពុងរាយខ្សែភ្លើងស្រាប់តែប៉ះចំខ្សែមានតំណរបណ្តាលឱ្យឆ្លងចរន្តភ្លើងក៏ឆក់ស្លាប់តែម្តង។
ភ្លាមនោះអ្នកភូមិឃើញក៏នាំគ្នារត់ទៅជួយ ដោយដកខ្សែភ្លើងដើម្បីសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version