សម្តេចតេជោ រំលឹកអនុស្សាវរីយ៍កាលពី៤០ឆ្នាំមុនដែលសម្តេចបានធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកនូវអនុស្សាវរីយ៍កាលពី៤០ឆ្នាំមុន ពេលដែលសម្តេចអញ្ជើញទៅខេត្តកំពង់ឆ្នំាង ខណៈសម្តេចបានចាត់ទុកថា ៤០ឆ្នាំក្រោយកំពង់ឆ្នាំង ប្រែក្លាយជាខេត្តអភិវឌ្ឍន៍មួយ។

ព្រះមហាក្សត្រយាង ជាព្រះរាជាធិបតី នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង!

(កំពង់ឆ្នាំង)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥…

ប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយព្រឹទ្ធសភាអាមេរិក ដើម្បីជំរុញទំនាក់ទងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា!

(ភ្នំពេញ)៖ ប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

រាយខ្សែអ៊ីនធើណេត លើដំបូលផ្ទះ ចៃដន្យ លើកជណ្តើរប៉ះខ្សែកាប ឆក់រងរបួសធ្ងន់ធ្ងរ!

(កណ្តាល)៖ បុរសជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទម្នាក់ បានឡើងលើដំបូលផ្ទះ អតិថិជន ដើម្បីរាយខ្សែអ៊ីនធើណេត តែចៃដន្យ ពេលលើកជណ្តើរឡើងបញ្ឈរ ក៏បានប៉ះជាមួយខ្សែកាប អគ្គីសនី (ខ្សែស្រាត) បណ្តាលអោយឆក់ រងរបួសធ្ងន់រលាកពេញខ្លួន ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ(តាខ្មៅ)។

Update៖ អេ​ស្ប៉ា​ញ​ ចុះ​កិច្ចព្រមព្រៀងជាមួយទួរគី ក្នុងការនាំចូលយន្តហោះចម្បាំងធុនស្រាល!

ប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយTürkiyeកាលពីថ្ងៃពុធ(ទី១៤ខែឧសភា) ដើម្បីនាំចូល HURJET ដែលជាយន្តហោះហ្វឹកហ្វឺននិងយន្តហោះវាយប្រហារ ធុនស្រាលដំបូងគេរបស់ប្រទេស ដែលផលិតដោយក្រុមហ៊ុនទួរគី Aerospace Industries Inc. (TAI) ។

Update៖ វិស័យទេសចរណ៍ របស់អ៊ីស្រាអែលរងការខាតបង់ចំនួន៣,៤ ពាន់លានដុល្លារចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា!

អ៊ីស្រាអែលបានរាយការណ៍ថាមានការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រាក់ចំណូលពីវិស័យទេសចរណ៍ជាមួយនឹងការខាតបង់ចំនួន 3.4 ពាន់លានដុល្លារចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមGaza ក្នុងខែតុលាឆ្នាំ 2023 ។  ប្រភពពីសារព័ត៌មានReuters។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៩២៨នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃាពុធ(ទី១៥ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,928នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ជនរងគ្រោះ១២៥នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោងចុងក្រោយធ្វើឱ្យចំនួនអ្នករបួសកើនឡើងដល់ 119,846នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ខែដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥

Update៖ អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរ ជាមួយអង់គ្លេស បារាំង អាល្លឺម៉ង់ នៅទីក្រុងអ៊ីស្តង់ប៊ុល!

កាលពីថ្ងៃអង្គារ(ទី១៣ខែឧសភា)ប្រទេសអ៊ីរ៉ង់ បានប្រកាសថា នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅថា E3 នៅក្នុងទីក្រុង Istanbul ប្រទេស Türkiye នៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥១នាក់ទៀត!

ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែឧសភា)ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន51 នាក់នៅក្នុងការវាយប្រហារ នាពេលថ្មីៗនេះលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងនោះមានស្ត្រីនិងកុមារ។