គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បណ្ដាលឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់១.៧០០នាក់ ។ ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាម ចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ។
Author: Bo Bunthan
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.២៧៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសោរ៍(ទី២៩ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន២៦បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,277នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។
Update៖ សិង្ហបុរី ផ្តល់ជំនួយជាង១១ម៉ឺនដុល្លារដល់ថៃនិងមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី!
កាកបាទក្រហមសិង្ហបុរី (SRC) បានសន្យាថាផ្តល់ថវិកាចំនួន១១ម៉ឺនដុល្លារ ដើម្បីសង្គ្រោះបន្ទាន់នូវគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃ។ ប្រភពពីសារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍(ទី២៩ ខែមីនា)។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា កម្ពុជាមិនមានគ្រោះរញ្ជួយដីនោះឡើយ!
(ភ្នំពេញ)៖ កាលពីថ្ងៃទី(២៩ ខែមីនា)លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាកម្ពុជា មិនមានកន្លែងណាមួយដែលកើតមានបញ្ហារញ្ជួយដីដូចនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតនោះទេ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣០ខែមីនាដល់ទី១ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី១ខែមេសាឆ្នាំ២០២៥
Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៦៤៤នាក់ និងរបួស៣.៤០៨នាក់!
រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន១.៦៤៤នាក់បានស្លាប់ និងរបួសចំនួន៣.៤០៨នាក់ ខណៈ១៣៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន!។
Update៖ កងទ័ពស៊ូដង់និយាយថា ខ្លួនបានបណ្តេញអភិបាលក្រុងKhartoumនៃកងកម្លាំង RSF!
កងទ័ពស៊ូដង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែមីនា)ថាកងទ័ពរបស់ខ្លួនបានទទួលជោគជ័យក្នុងការបោសសម្អាតនៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងអភិបាលខេត្ត Khartoum ។
Update៖ អ៊ុយក្រែន ទទួលបានសំណើកិច្ចព្រមព្រៀងជាមួយអាមេរិក ពាក់ព័ន្ធរ៉ែដ៏សំខាន់!
ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)បាននិយាយថា អ៊ុយក្រែនបានទទួលជាផ្លូវការនូវកិច្ចព្រមព្រៀងថ្មីមួយពីអាមេរិកលើរ៉ែដ៏សំខាន់។
Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់៦៩៤នាក់!
បើគិតមកដល់ព្រឹកទី២៩.០៣.២០២៥ តួលេខនៃអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រម្សិលមិញ នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៦៩៤នាក់ និងរបួស១.៦៧០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
Update៖ ផ្ទុះបាតុកម្មនៅប្រទេសនេប៉ាល់ស្លាប់២នាក់និងរបួស៤៥នាក់!
កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)យ៉ាងហោចណាស់មនុស្ស2នាក់បានស្លាប់និង45 នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលបាតុកម្មគាំទ្ររាជាធិបតេយ្យនៅក្នុងប្រទេសនេប៉ាល់ ដែលនាំឱ្យអាជ្ញាធរដាក់បម្រាមគោចរនៅក្នុងផ្នែកជាច្រើននៃទីក្រុង Kathmandu ។ ប្រភពពីសារព័ត៌មានAP។