ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៩បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 51,305នាក់។
Author: Bo Bunthan
Update៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល បណ្តាលឲ្យមនុស្ស២៣៦នាក់របួស!
ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគីយ៉េ កាលពីថ្ងៃពុធ(ទី២៣ខែមេសា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៣៦នាក់រងរបួស នៅក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយការភ្ញាក់ផ្អើល។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៤ខែមេសាដល់ទី២៦ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ខែមេសាដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥
ឃាត់ខ្លួនសកម្មជនគណបក្សកម្លាំងជាតិ ខេត្តកំពង់ធំ ពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់!
(ភ្នំពេញ)៖ អនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ -នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
Update៖ មេដឹកនាំជាច្រើន នឹងចូលរួមពិធីបុណ្យសពសម្តេចប៉ាបFrancis នៅថ្ងៃសៅរ៍ខាងមុខនេះ!
កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា មេដឹកនាំនៃរដ្ឋជាច្រើននឹងចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នៅបុរីវ៉ាទីកង់នៅថ្ងៃសៅរ៍ខាងមុខនេះ។
Update៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ស្លាប់២៦នាក់!
កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់ប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
សម្ដេចតេជោ ស្វាគមន៍ដំណើរទស្សនកិច្ច របស់លោកជំទាវនាយករដ្ឋមន្រ្តីថៃ!
(ភ្នំពេញ)៖ នៅរសៀលទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ អនុញ្ញាតឱ្យកុមារី ស៊ុន ស្រីតី និងក្រុមគ្រួសារចូលជួបនៅថ្ងៃទី២៧ ខែមេសាខាងមុខ!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចទី២៣.០៤.២០២៥។ បានលើកឡើងថា”ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជា ជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រិកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។ ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំ គ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។
សម្ដេចធិបតីនិងលោកជំទាវ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ច របស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ!
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ២០២៥ នៅវិមានសន្តិភាពភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn…
លោកស្រីនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា។ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត…