Update៖ ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿងចូលក្នុងទន្លេ នៅទីក្រុងញូវយ៉ក ស្លាប់អ្នកដំណើរ៦នាក់!

ឧទ្ធម្ភាគចក្រ១គ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ Hudson ក្បែរ Manhattan កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)បណ្ដាលឱ្យស្លាប់អ្នកដំណើរ៦នាក់ នៅលើយន្តហោះនេះ បើយោងតាមមន្ត្រីបានរាយការណ៍។

Update៖ ផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវមួយ១កន្លែង នៅប្រទេសអាហ្វហ្គានីស្ថាន!

ឃ្លាំងផ្ទុកគ្រាប់រំសេវចំណាស់មួយបានផ្ទុះកក្រើក ដល់ទីស្នាក់ការប៉ូលិសក្នុងទីក្រុងKandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អាមេរិក វាយប្រហារតាមអាកាសលើក្រុមហ៊ូធីយេម៉ែន បណ្តាលឲ្យស្លាប់១៦នាក់!

ក្រុម Houthi របស់ប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃពុធ(ទី៩ខែមេសា)ថា មនុស្សយ៉ាងហោចណាស់16នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក។ ប្រភពពីសារព័ត៌មានAnadolu Agency។ បណ្តាញទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយ Houthi បានរាយការណ៍ថា ការវាយប្រហារបានផ្តោតលើតំបន់ Hodeida និងរដ្ឋធានី Sanaa ។…

Update៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង ប្រកាសឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី!

មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូងលោក Lee Jae-myung បានប្រកាសចូលរួមប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ដោយសន្យាថានឹងដោះស្រាយវិសមភាពសេដ្ឋកិច្ចនិងជំរុញកំណើន។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អ៊ីស្រាអែល ដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីន៨០នាក់ចេញពីតំបន់ហ្គាហ្សា!

ប្រភពក្នុងស្រុកបាននិយាយថា កងទ័ពអ៊ីស្រាអែលបានដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល80 នាក់ពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ខែមេសាដល់ទី១៣ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៥

ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត!

(ភ្នំពេញ)៖ ប្រភពអះអាងថា ទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាម និងក្រុមហ៊ុនខ្មែរចំនួន៣ កំពុងពួតដៃគ្នាគាបយកលុយដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ថ្ងៃៗបានលុយរាប់ម៉ឺនដុល្លារ..!!។

Update៖ លោក ត្រាំ បង្ហាញឈ្មោះប្រទេស ដែលផ្អាកការដំឡើងពន្ធរយៈពេល៩០ថ្ងៃ ក្នុងនោះពុំមានប្រទេសចិននោះទេ!

លោក Donald Trump បានប្រកាសផ្អាករយៈពេល 90 ថ្ងៃលើពន្ធគយសម្រាប់ប្រទេសភាគច្រើន លើកលែងតែប្រទេសចិន ដែលពន្ធដែលគាត់បានដំឡើងដល់ 125% កាលពីថ្ងៃពុធ។ ប្រភពពីសារព័ត៌មានThe Guardian។

Update៖ លោកហ្សេលេនស្គី អះអាងថាទាហានចិន១៥៥នាក់កំពុងជួយប្រយុទ្ធរុស្ស៊ីនៅអ៊ុយក្រែន!

ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ចារកម្មអ៊ុយក្រែនទទួលបានព័ត៌មានអំពីជនជាតិចិន ១៥៥ នាក់ដែលកំពុងប្រយុទ្ធដើម្បីជួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយចំនួនពិតប្រាកដទំនងជាមានច្រើនជាងនេះ។

Update៖ ចំនួនអ្នកស្លាប់ដោយសារដួលរលំដំបូលក្លឹបនៅរដ្ឋដូមីនីកែន បានកើនដល់១២៤នាក់!

យ៉ាងហោចណាស់មនុស្ស124 នាក់បានស្លាប់ និង 155 នាក់បានរងរបួសនៅពេលដែលដំបូលក្លឹបរាត្រីមួយក្នុងសាធារណរដ្ឋដូមីនីកែនបានដួលរលំ នេះបើតាមមន្ត្រីរាយការណ៍កាលពីថ្ងៃពុធ(ទី៩ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។