(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃូ ហាំងមាង អាយុ៤៩ឆ្នាំ ទីកន្លែងកំណើត ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ផ្លូវក្រុម១១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ…
Author: Bo Bunthan
លទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈកម្មការព្រំដែនគោក(JBC)កម្ពុជា-ថៃ!
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការនៃកិច្ចប្រជុំអស់រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ៕
Update៖ លោកត្រាំនិងលោកពូទីន នឹងព្យាយាមសម្រួលបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល-អ៊ីរ៉ង់!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)បានឱ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាស្តីពីកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នាថាសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះគួរតែបញ្ចប់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សមរភូមិច្បាប់ ចាប់ផ្តើមហើយ ជាជម្រើសរបស់កម្ពុជា!
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥.០៦.២០២៥។ បានលើកឡើងថា”បានសម្រេចយកដើម្បីបុព្វហេតុសុខសន្តិភាព យុត្តិធម៌ និងដំណោះស្រាយលើបញ្ហាព្រំដែនជាស្ថាពរ។
គណៈកម្មការព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមកិច្ចប្រជុំចង្អៀត សម្រាប់ថ្ងៃទី២ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម!
(ភ្នំពេញ)៖ គណៈកម្មការចម្រុះព្រំដែនគោក (JBC)កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដើមកិច្ចប្រជុំថ្ងៃទី២ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។
Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក!
កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា) អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក។ បណ្តាលឱ្យមានការរីករាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក បន្ថែមពីនោះអ៊ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយអាមេរិកផងដែរ។
ថ្ងៃទី១៥ ខែមិថុនា គឺជាខួបលើកទី៦៣ឆ្នាំដែលកម្ពុជាឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ!
(ភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៥គឺ ជាខួបលើកទី៦៣ឆ្នាំហើយដែលកម្ពុជាឈ្នះក្ដីលើភាគីថៃពាក់ព័ន្ធ សំណុំរឿងប្រាសាទព្រះវិហារដែលអំណាចសាលដីកា របស់តុលាការយុត្តិធម៌ អន្តរជាតិ បានកំណត់ឱ្យភាគីថៃត្រូវតែដកយោធានិងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួនចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ(១៥ មិថុនា ឆ្នាំ១៩៦២)។
Update៖ មនុស្ស១០២នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហារនៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា!
មន្ត្រីក្នុងតំបន់ និងសាក្សីបាននិយាយកាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស102 នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារលើសហគមន៍មួយក្នុងរដ្ឋ Benue នៅភាគខាងជើងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។
សម្តេចធិបតី ថ្លែងថាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព!
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥