ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សមរភូមិច្បាប់ ចាប់ផ្តើមហើយ ជាជម្រើសរបស់កម្ពុជា!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥.០៦.២០២៥។
បានលើកឡើងថា”បានសម្រេចយកដើម្បីបុព្វហេតុសុខសន្តិភាព យុត្តិធម៌ និងដំណោះស្រាយលើបញ្ហាព្រំដែនជាស្ថាពរ។

សមរភូមិច្បាប់ បានចាប់ផ្តើមជាជម្រើសដែលកម្ពុជាបានសម្រេចយកដើម្បីបុព្វហេតុសុខសន្តិភាព យុត្តិធម៌ និងដំណោះស្រាយលើបញ្ហាព្រំដែនជាស្ថាពរ។
១៥ មិថុនា ដែលកម្ពុជាសម្រេចបញ្ជូនពាក្យបណ្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ចំថ្ងៃខួបទី៦៣ ឆ្នាំនៃការសម្រេចរបស់តុលាការនេះឱ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ហើយសាលក្រមតុលាការ ICJ បានសម្រេចថាប្រាសាទព្រះវិហារនិងដីនៅជុំវិញតំបន់នោះស្ថិតក្នុងបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិខ្មែរ”៕

Leave a Reply

Your email address will not be published. Required fields are marked *