Breaking៖ កូរ៉េខាងត្បូង ប្រកាសបន្តសមយុទ្ធយោធា នៅជិតព្រំដែនអន្តរកូរ៉េ!

រដ្ឋមន្ត្រីការពារជាតិថ្មីរបស់កូរ៉េខាងត្បូង លោក Ahn Gyu-back បានបដិសេធការផ្អាក សមយុទ្ធយោធានៅតំបន់ជិតព្រំដែនអន្តរកូរ៉េ។ ដោយអះអាងថា កងទ័ពត្រូវតែបន្តហ្វឹកហាត់ជាប្រចាំ ដើម្បីរក្សាសមត្ថភាពការពារប្រទេស។ ប្រភពពីសារព័ត៌មាន AANews។ ក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោក កាលពីថ្ងៃអង្គារទី៣០ខែកញ្ញា លោក Ahn បានឲ្យដំណឹងថា…

Breaking៖ អ៊ីស្រាអែល ព្រមានថាអ្នកដែលមិនព្រមចាកចេញពីទីក្រុងហ្កាហ្សានឹងចាត់ទុកជាភេរវករ!

យោធាអ៊ីស្រាអែលបានចេញនូវអ្វីដែលខ្លួនបាននិយាយថា គឺជាការព្រមានចុងក្រោយរបស់ខ្លួន សម្រាប់អ្នករស់នៅក្នុងទីក្រុង Gaza ឱ្យភៀសខ្លួន ខណៈដែលខ្លួនបានបង្កើនការទម្លាក់គ្រាប់បែក និងការវាយលុករបស់ខ្លួនកាលពីថ្ងៃពុធទី១ខែតុលា ខណៈដែលក្រុមហាម៉ាស់ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាស្នើសុំការកែប្រែចំពោះបទឈប់បាញ់របស់លោក Donald Trump។ ប្រភពពីសារព័ត៌មានThe Guardian។ បើតាមលោក Israel Katz មេយោធាអ៊ីស្រាអែលបានដណ្ដើមគ្រប់គ្រងច្រករបៀង…

Breaking៖ លោក Elon Musk ក្លាយជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិ៥០០ពាន់លានដុល្លារ!

ទស្សនាវដ្ដី Forbes បានរាយការណ៍ថា សហគ្រិនជនជាតិអាមេរិក លោក Elon Musk បានក្លាយជាមនុស្សដំបូងគេដែលទ្រព្យសម្បត្តិមានដល់ទៅ ៥០០ ពាន់លានដុល្លារ។ ប្រភពពីសារព័ត៌មានReuters។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk ដែលជាប្រធានក្រុមហ៊ុន Tesla និង…

Breaking៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីន បានកើនដល់៧២នាក់!

ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) បានកើនឡើងដល់ ៧២នាក់ហើយ។ ប្រភពពីសារព័ត៌មានCNA។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថាមនុស្ស 294 នាក់ផ្សេងទៀតបានរងរបួស។  ចំនួនអ្នកស្លាប់ចុងក្រោយបង្អស់គឺកើនឡើងបីនាក់ពីថ្ងៃពុធ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានកត់ត្រានៅក្នុងតំបន់ Visayas…

សម្ដេចធិបតី អញ្ជើញជួបជាមួយសមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅវិមានសន្តិភាព!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី០២.១០.២០២៥ បានអញ្ជើញជួបជាមួយគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត YB…

Breaking៖ អ៊ីស្រាអែល បង្កើនការវាយលុកលើតំបន់ហ្កាហ្សា ខណៈហាម៉ាសពិភាក្សាផែនការរបស់លោកTrump!

អ៊ីស្រាអែលបានបន្តបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធទី១ខែតុលា ដោយបែងចែកភាគខាងជើងនិងភាគខាងត្បូងនៃតំបន់ស្ទ្រីបនេះជាដាច់ខាត។ ការចល័តកងទ័ពរួមមានទាំងរថក្រោះ និងយន្តហោះបំផ្ទុះ បានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់រត់ភៀសខ្លួន ខណៈអាជ្ញាធរសុខាភិបាលក្នុងតំបន់បញ្ជាក់ថា មានយ៉ាងហោចណាស់ ៣៥នាក់ ត្រូវបានស្លាប់ក្នុងរយៈពេលមួយថ្ងៃ។ ប្រភពពីសារព័ត៌មានReuters។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានពណ៌នាជំហានថ្មីនេះថា ជាការរឹតបន្តឹងការឡោមព័ទ្ធដើម្បីបន្តយុទ្ធនាការកម្ចាត់ក្រុមហាម៉ាស។ ក្រសួងការពារជាតិបានចេញបញ្ជាឱ្យប្រជាជននៅភាគខាងជើងចាកចេញទៅភាគខាងត្បូង និងឲ្យដឹងថា…

Breaking៖ លោកTrump បង្កកមូលនិធិ១៨ពាន់លានដុល្លារនៅទីក្រុងញូវយ៉ក!

នៅថ្ងៃទី2 ខែតុលា ឆ្នាំ2025 ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបង្កកមូលនិធិហេដ្ឋារចនាសម្ព័ន្ធប្រមាណ 18 ពាន់លានដុល្លារ ដែលត្រូវបានបែងចែកសម្រាប់គម្រោងធំៗនៅទីក្រុងញូវយ៉ក។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងថ្ងៃដំបូងនៃការបិទរដ្ឋាភិបាលសហព័ន្ធ ដែលកំពុងបង្កជម្លោះនយោបាយធំមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។ ប្រភពពីសារព័ត៌មានNPR។ ការបង្កកថវិកាដ៏ធំនេះប៉ះពាល់ផ្ទាល់ដល់គម្រោងដឹកជញ្ជូនសំខាន់ពីរ រួមមាន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ខែតុលាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ អាមេរិក ធានាសន្តិសុខដល់ប្រទេសកាតា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើទីក្រុងដូហា!

សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា នឹងចាត់ទុកការវាយប្រហារដោយប្រដាប់អាវុធលើប្រទេសកាតាជាការគំរាមកំហែងផ្ទាល់ទៅលើសន្តិសុខជាតិរបស់ខ្លួន។ ការប្តេជ្ញាថ្មីនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារនៅទីក្រុងដូហា ដែលសំដៅលើមេដឹកនាំក្រុមហាម៉ាស់។ ប្រភពពីសារព័ត៌មានRoyaNews។ បទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រកាសថាដោយមើលឃើញពីការគំរាមកំហែងបន្តដែលរដ្ឋកាតាកំពុងប្រឈម នោះគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺធានាសន្តិសុខ និងបូរណភាពទឹកដីរបស់កាតាប្រឆាំងនឹងការវាយប្រហារពីបរទេស។ ការវាយប្រហារដែលអ៊ីស្រាអែលបានអនុវត្តនៅថ្ងៃទី…

Breaking៖ ការបិទរដ្ឋាភិបាលអាមេរិក នឹងរំខានដល់សេវារដ្ឋាភិបាលសំខាន់ៗជាច្រើន និងបុគ្គលិករាប់ម៉ឺននាក់ត្រូវចេញពីការងារ!

ការបិទរដ្ឋាភិបាលអាមេរិក បានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាតនៅថ្ងៃពុធី១ខែតុលា ទន្ទឹមនឹងការជាប់គាំងក្នុងសភាអំពីវិធានការផ្តល់មូលនិធិ។ ការបិទនេះនឹងរំខានដល់សេវារដ្ឋាភិបាលសំខាន់ៗជាច្រើន និងបណ្ដាលឲ្យបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ត្រូវចេញពីការងារ។ ប្រភពពីសារព័ត៌មានABC។ ជម្លោះបានកើតឡើងព្រោះ គណបក្សសាធារណរដ្ឋ និងប្រធានាធិបតី Donald Trump តស៊ូមតិថាវិក្កយប័ត្រផ្តល់មូលនិធិគួរត្រូវបានអនុម័ត ដោយគ្មានការពង្រឹងសេវាថែទាំសុខភាព។ ខណៈដែល គណបក្សប្រជាធិបតេយ្យ ទាមទារឱ្យមានការរួមបញ្ចូលការថែទាំសុខភាពក្នុងវិធានការនេះ។…